ខេត្តធំមួយរបស់ចិន គ្រោងផ្តល់មូលនិធិជាង ៤ពាន់លានដុល្លារ ជំរុញវិស័យបន្ទះឈីប

អន្តរជាតិ

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន Securities Times បានរាយការណ៍នៅថ្ងៃអង្គារនេះថា ខេត្តក្វាងទុង ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសចិន គ្រោងនឹងចាប់ផ្តើមដំណាក់កាលទីពីរនៃការផ្តល់មូលនិធិលើវិស័យបន្ទះឈីប ជាមួយនឹងទំហំទឹកប្រាក់ ៣០ពាន់លានយ៉ន់ (៤,៣៧ពាន់លានដុល្លារ) ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមលោក Jin Shenghong ប្រធានក្រុមហ៊ុន Yuecai Holdings បាននិយាយក្នុងព្រឹត្តិការណ៍បន្ទះឈីប នៅទីក្រុងក្វាងទុងថា មូលនិធិនេះ នឹងមានរយ:ពេលដល់ទៅ ១៧ ឆ្នាំ ហើយវានឹងផ្តល់ជូនសម្រាប់ការវិនិយោគលើបន្ទះឈីបស្វ័យប្រវត្តិ និងគ្រឿងបង្គុំបន្ទះឈីប Semiconductor ។

គួរឱ្យដឹងផងដែរថា ដំណាក់កាលដំបូងរបស់មូលនិធិនេះ ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២១ មក បានឈានដល់ទឹកប្រាក់ចំនួន ៣១ពាន់លានយ៉ន់ ហើយបានវិនិយោគនៅក្នុងក្រុមហ៊ុនចំនួន ១០២ រួចមកហើយ គិតមកទល់នឹងពេលនេះ។

ជម្រាបជូនផងដែរថា ប្រទេសចិន កំពុងសម្លឹងមើលឱកាស ក្នុងការកសាងភាពពឹងផ្អែកលើខ្លួនឯង នៅក្នុងបច្ចេកវិទ្យាសំខាន់ៗ ដូចជាបន្ទះឈីប ចំពេលប្រទេសមួយនេះ កំពុងប្រឈមមុខ ទៅនឹងសម្ពាធកាន់តែខ្លាំងឡើង ពីសំណាក់សហរដ្ឋអាមេរិក ដោយពួកគេបានធ្វើការរឹងបន្តឹងលើការនាំចូល ចំពោះដំណើការរបស់ឧស្សាហកម្មបន្ទះឈីបចិន ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ទៅលើខ្សែសង្វាក់ផ្គត់ផ្គង់ ៕