ហ្វីលីពីន ចាយលុយជាង ៤៥០លានដុល្លារ នាំចូលអង្ករពីវៀតណាម នៅត្រីមាសទីមួយឆ្នាំនេះ

អន្តរជាតិ

តាមការចុះផ្សាយពីសារព័ត៌មាន VNA បានបង្ហាញឱ្យដឹងថា ប្រទេសហ្វីលីពីន បានចំណាយលុយជាង ៤៥០ ដុល្លារ ដើម្បីនាំចូលអង្ករពីប្រទេសវៀតណាម ក្នុងចំនួនប្រមាណ ៩០០ ០០០ តោន នៅក្នុងត្រីមាសទីមួយ ឆ្នាំ ២០២៣ នេះ ហើយក៏កំពុងបន្តបញ្ជាទិញបន្ថែមទៀតផងដែរ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមអគ្គនាយដ្ឋានគយវៀតណាម បានបង្ហាញឱ្យដឹងទៀតថា ហ្វីលីពីន ជាប្រទេសដែលបាននាំចូលអង្ករវៀតណាមច្រើនជាងគេបំផុត នៅក្នុងត្រីមាសទីមួយឆ្នាំនេះ ដោយមាន ៤៨,២% គិតជាបរិមាណ និង ៤៥,៩% គិតជាតម្លៃ ខណ:តាមពីក្រោយដោយប្រទេសចិន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងហ្គាណា ។

យ៉ាងណាមិញ អជ្ញាធរស្បៀងអាហារជាតិហ្វីលីពីន (NFA) កាលពីពេលថ្មីៗនេះ បានស្នើសុំនាំចូលអង្ករចំនួន ៣៣០ ០០០ តោនបន្ថែម ដើម្បីគ្រប់គ្រងទៅលើឱនភាព នៅក្នុងឃ្លាំងស្តុកទុកជាតិរបស់ខ្លួន ខណ:ការផ្លាស់ប្តូរនេះ ត្រូវបានធ្វើឡើង នៅពេលដែលរដ្ឋាភិបាលហ្វីលីពីន ចង់ទប់ស្កាត់ថ្លៃដើមនៃគ្រាប់ធញ្ញជាតិ និងកម្រិតសម្ពាធអតិផរណាកើនឡើង ។

ដោយឡែក ទីភ្នាក់ងារគយវៀតណាម ក៏បានរាយការណ៍ផងដែរថា ប្រទេសរបស់ខ្លួន បានធ្វើការនាំចេញអង្ករចំនួន ១,៨៥ លានតោន ក្នុងតម្លៃជាង ៩៨០លានដុល្លារ នៅរយ:ពេល ៣ ខែដំបូងឆ្នាំនេះ ពោលគឺបានកើនឡើង ២៣,៤% គិតជាបរិមាណ និង ៣៤,៣% គិតជាតម្លៃ បើធៀបនឹងរយ:ពេលដូចគ្នា​ កាលពីឆ្នាំមុន៕