ក្រុមហ៊ុន Apple ប្រកាសបើកហាងលក់អនឡាញដំបូងបំផុតរបស់ខ្លួន នៅវៀតណាម ក្នុងខែឧសភា នេះ

អន្តរជាតិ

ក្រុមហ៊ុន Apple បានធ្វើការប្រកាសកាលពីថ្ងៃទី ១២ ខែឧសភានេះថា ខ្លួននឹងបើកហាងលក់អនឡាញដំបូងបំផុត នៅក្នុងប្រទេសវៀតណាម នៅថ្ងៃទី ១៨ ខែឧសភាខាងមុខនេះ ក្នុងគោលបំណងជំរុញអាជីវកកម្មរបស់ខ្លួនបន្ថែមទៀត នៅក្នុងប្រទេស ដែលកំពុងមានទីផ្សាររីកចម្រើនខ្លាំង ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការចុះផ្សាយពីសារព័ត៌មាន VNA បានបង្ហាញឱ្យដឹងទៀតថា ក្រុមហ៊ុន Apple បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីជួលក្រុមអ្នកជំនាញ សម្រាប់ការបើកហាងលក់អនឡាញដំបូងរបស់ខ្លួននេះ ជាភាសាវៀតណាម ដើម្បីផ្តល់ជូនភាពងាយស្រួលដល់អតិថិជន ។

គួរឱ្យដឹងផងដែរថា Apple តែងតែបើកហាងអនឡាញ មុនពេលឈានទៅដល់ការបើកហាងលក់រាយជាផ្លូវការ ខណ:ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សមួយនេះ បានចែកចាយផលិតផលរបស់ខ្លួន នៅវៀតណាមរួចហើយ តាមរយ:ហាងលក់ដែលមានអាជ្ញាប័ណ្ណ និងមានអ្នកផ្គត់ផ្គង់។

យ៉ាងណាមិញ លោក Deirdre O’Brien អនុប្រធានជាន់ខ្ពស់ផ្នែកលក់រាយរបស់ Apple បាននិយាយថា ក្រុមហ៊ុនរបស់លោក ពិតជាមានមោទនភាពដែលបានពង្រីកខ្លួនបន្ថែមទៀត នៅក្នុងប្រទេសវៀតណាម។

ជម្រាបជូនផងដែរថា នៅឆ្នាំ ២០២២ ការនាំចូលទូរស័ព្ទរបស់វៀតណាម តាមរយ:ក្រុមហ៊ុនដៃគូ CBU បានឈានដល់ទំហំទឹកប្រាក់ ៣,៥ពាន់លានដុល្លារ ពោលគឺបានកើនឡើង ១០,៥% បើធៀបនឹងឆ្នាំ ២០២១ ៕