ទីបំផុត Elon Musk ដណ្ដើមងារជាមហាសេដ្ឋីមានបំផុតលើលោកបានវិញហើយ

អន្តរជាតិ

បន្ទាប់ពីរបូតតំណែងជាអ្នកមានបំផុតលើលោកអស់រយៈពេលប៉ុន្មានខែ ពេលនេះ Elon Musk បានក្លាយជា​មហាសេដ្ឋី​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាងគេលើលោកវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី Forbes បានបង្ហាញថា គិតត្រឹមថ្ងៃទី ០៩ មិថុនា មហាសេដ្ឋីអាមេរិក​មានទ្រព្យសម្បត្តិ​សរុប​ប្រមាណ ២២០,២ ពាន់លានដុល្លារ ខណៈ​មហាសេដ្ឋីបារាំង​មានទ្រព្យសម្បត្តិប្រមាណ ២១៥,៣ពាន់លានដុល្លារប៉ុណ្ណោះ។

ខាងក្រោម​នេះគឺជាបញ្ជីឈ្មោះ​មហាសេដ្ឋី​មានបំផុត​លើលោក​ទាំង ១០រូប គិត​ត្រឹមថ្ងៃទី ០៩ មិថុនា ឆ្នាំ ២០២៣ ផ្អែកតាមរបាយការណ៍ពី Forbes៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ២២០,២ពាន់លានដុល្លារ
2.Bernard Arnault ប្រធាន ក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ២១៥,៣ពាន់លាន ដុល្លារ
3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៧ពាន់លានដុល្លារ
4.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣៥,៣ពាន់លានដុល្លារ
5.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១១៧,៥ពាន់លានដុល្លារ
6.Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១១៥,១ពាន់លានដុល្លារ
7.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១០៣,៨ពាន់លានដុល្លារ
8.Carlos Slim Helu ស្ថាបនិកក្រុមហ៊ុន Groupo Carso មានទ្រព្យសម្បត្តិប្រមាណ ១០១,៥ពាន់លានដុល្លារ
9.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១០១,១ពាន់លានដុល្លារ
10.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ៩៨,៦ពាន់លានដុល្លារ ៕