Airbus បង្កើតកំណត់ត្រាថ្មី ក្រោយក្រុមហ៊ុនឥណ្ឌាបញ្ជាទិញយន្តហោះ ៥០០គ្រឿង

អន្តរជាតិ

ក្រុមហ៊ុនអឺរ៉ុប Airbus បានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រថ្មីស្រឡាង ក្រោយសម្រេចបាន​កិច្ចព្រមព្រៀងមួយកាលពីថ្ងៃច័ន្ទ បន្ទាប់ពីមានការបញ្ជាទិញយន្តហោះច្រើនបំផុតពីក្រុមហ៊ុន​ឥណ្ឌា IndiGo។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី​ CNA បានបង្ហាញថា ក្រុមហ៊ុន IndiGo បានបញ្ជាទិញយន្តហោះប្រភេទ A320neo ខ្នាតគ្រួសារ ចំនួន ៥០០ គ្រឿង ខណៈ Airbus នឹងចាប់ផ្ដើម​ដឹកយន្តហោះឲ្យ​ក្រុមហ៊ុនឥណ្ឌាចន្លោះឆ្នាំ ២០៣០ ដល់ ២០៣៥។

សូមជម្រាបដែរថា បច្ចុប្បន្ន​ឥណ្ឌានៅតែជា​ទីផ្សារ​យន្តហោះដែលមាន​កំណើនលឿនបំផុត ពោល​មាន​ការ​បញ្ជាទិញយន្តហោះជាច្រើនគ្រឿង ដែលធ្វើឲ្យ​ក្រុមហ៊ុនផលិតខ្លះ​មាន​បញ្ហា​រាំងស្ទះ ដល់​ការ​ផ្គត់ផ្គង់​ថែមទៀត។

បន្ថែមពីនោះ ឥណ្ឌា​ក៏ជាអតិថិជន​ទិញយន្តហោះធំបំផុតទី ២ បន្ទាប់ពីអាមេរិក ប៉ុន្តែ​មាន​ការ​សន្និដ្ឋានថា ឥណ្ឌាអាចនឹងទិញយន្តហោះច្រើនជាងតម្រូវការ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍​អន្តរជាតិ៕