សមាជិក UNESCO អាចបើកភ្លើងខៀវឲ្យអាមេរិកត្រឡប់មកវិញ ក្រោយចាកចេញជិត ៥ឆ្នាំមុន

អន្តរជាតិ

សមាជិកអង្គការ UNESCO ១៩៣ប្រទេស ត្រូវបានគេរំពឹងថា នឹងគាំទ្រចំពោះការស្នើសុំ​ត្រឡប់​មកវិញ​របស់សហរដ្ឋអាមេរិក បន្ទាប់ពីអតីតប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសកាលពីជិត ៥ឆ្នាំមុន​ថា អាមេរិក​ចាកចេញពី​អង្គការពិភពលោកមួយនេះ ដោយសារមានការ​ចោទ​ប្រកាន់​ពី​ការ​លម្អៀង​ប្រឆាំង​នឹង​អ៊ីស្រាអែល និង​ការ​គ្រប់​គ្រង​មិនត្រឹមត្រូវ។ នេះបើតាមការចុះផ្សាយពី Kelo។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលបន្ថែមថា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបង្ហាញនៅក្នុងលិខិតមួយ​ចុះថ្ងៃទី ០៨ ខែមិថុនាថា ខ្លួនចង់ចូលរួមជាមួយអង្គការវិញក្នុងខែកក្កដា ក្នុងនាមជាសមាជិកពេញសិទ្ធិ និងមានបំណងសងបំណុលចំនួន ៦១៩លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

យ៉ាងណា ប្រទេសជាសមាជិក UNESCO នឹងធ្វើការសម្រេចចិត្ត នៅក្នុងសម័យប្រជុំវិសាមញ្ញមួយ នាថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រនេះ។

សូមជម្រាបដែរថា ក្រោមផែនការសម្រាប់ការត្រឡប់មកវិញដែលបានស្នើឡើង សហរដ្ឋអាមេរិកបាននិយាយថា ពួកគេនឹងបង់ប្រាក់ចំនួន ១៥០លានដុល្លារសម្រាប់ឆ្នាំ ២០២៤ ដែលនឹងរួមបញ្ចូលការរួមចំណែកប្រចាំឆ្នាំ និងការជំពាក់ផងដែរ។

បន្ថែមពីនោះ ពួកគេក៏នឹងផ្តល់មូលនិធិស្ម័គ្រចិត្តបន្ថែមចំនួន ១០លានដុល្លារទៀត ដែលផ្នែកខ្លះនឹងត្រូវប្រើប្រាស់សម្រាប់ការអប់រំផ្នែកវិនាសកម្ម សុវត្ថិភាពអ្នកសារព័ត៌មាន និងការថែរក្សាបេតិកភណ្ឌវប្បធម៌របស់អ៊ុយក្រែន៕