Elon Musk បន្តឈរកំពូលតារាងមហាសេដ្ឋីមានបំផុតក្នុងលោក ខណ:ទ្រព្យសម្បត្តិកើនដល់ជាង ២៥០ពាន់លានដុល្លារ

អន្តរជាតិ

បញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតទាំង ១០ នៅលើលោក ប្រចាំសប្តាហ៍នេះ គឺហាក់មិនមានអ្វីខុសគ្នា កាលពីសប្តាហ៍មុនៗនោះឡើយ ដោយមហាសេដ្ឋី Elon Musk នៅតែបន្តគ្រងតំណែងរបស់ខ្លួន នាមជាអ្នកមានបំផុតនៅលើលោកដដែល ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីគេហទំព័រ Forbes បានបង្ហាញថា បច្ចុប្បន្ននេះ គម្លាតទ្រព្យសម្បត្តិរវាងលោក Musk ជាមួយមហាសេដ្ឋីបារាំង Bernard Arnault ដែលឈរនៅចំណាត់ថ្នាក់លេខ ២ នោះ ខុសគ្នាប្រហែល ៥ពាន់លានដុល្លារប៉ុណ្ណោះ ។

ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង ១០រូប គិតត្រឹមថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៣ ដោយផ្អែកលើរបាយការណ៍ចេញពី Forbes ៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ២៥០,៤ពាន់លានដុល្លារ

2.Bernard Arnault ប្រធាន ក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ២៤៥,៧ពាន់លាន ដុល្លារ

3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ១៥៧,៣ពាន់លានដុល្លារ

4.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៥០,៣ពាន់លានដុល្លារ

5.Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១២០ពាន់លានដុល្លារ

6.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១១៤ពាន់លានដុល្លារ

7.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិប្រមាណ ១០៩,៤ពាន់លានដុល្លារ

8.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១០៦,២ពាន់លានដុល្លារ

9.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១០៥,២ពាន់លានដុល្លារ

10.Carlos Slim Helu ស្ថាបនិកក្រុមហ៊ុន Groupo Carso មានទ្រព្យសម្បត្តិប្រមាណ ១០១,៨ពាន់លានដុល្លារ៕