Elon Musk ផ្តួលមហាសេដ្ឋីបារាំង ឡើងគ្រងតំណែងជាអ្នកមានបំផុតលើលោកសារជាថ្មី

អន្តរជាតិ

បើតាមការចុះផ្សាយពីទស្សនាវដ្តី Forbes កាលពីសប្តាហ៍មុន បានបង្ហាញឱ្យដឹងថា មហាសេដ្ឋីអាមេរិក លោក Elon Musk បានរបូតតំណែងរបស់ខ្លួន នាមជាអ្នកមានបំផុតលើលោក បន្ទាប់ពីខាតបង់លុយអស់ប្រមាណ ១៤ពាន់លានដុល្លារ ខណ:មហាសេដ្ឋីបារាំង លោក Bernard Arnault ឡើងឈរលេខ១ វិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប៉ុន្តែយ៉ាងណាក៏ដោយ ដោយគិតត្រឹមថ្ងៃទី ២៩ ខែកក្កដានេះ ប្រធានក្រុមហ៊ុន Tesla និង SpaceX បានឡើងមកឈរនៅលើកំពូលតារាង នាមជាមហាសេដ្ឋីមានបំផុតលើលោកវិញហើយ ជាមួយនឹងទំហំទ្រព្យសម្បត្តិសរុប ២៤០,៧ពាន់លានដុល្លារ ។

ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោក គិតត្រឹមថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៣ ដោយផ្អែកទៅលើទិន្នន័យទទួលបានពី Forbes ៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ២៤០,៧ពាន់លានដុល្លារ

2.Bernard Arnault ប្រធាន ក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ២២៨ពាន់លាន ដុល្លារ

3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ១៥៤,៩ពាន់លានដុល្លារ

4.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៦,១ពាន់លានដុល្លារ

5.Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១១៩,៤ពាន់លានដុល្លារ

6.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១១៧,៤ពាន់លានដុល្លារ

7.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិប្រមាណ ១១៥,២ពាន់លានដុល្លារ

8.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១១១,៩ពាន់លានដុល្លារ

9.Segey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១០៦,២ពាន់លានដុល្លារ

10.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១០៣,៤ពាន់លានដុល្លារ