Mark Zuckerberg ណាត់ថ្ងៃវាយគ្នាជាមួយ Elon Musk ខណៈការឌឺដងនៅតែក្ដៅគគុក

អន្តរជាតិ

កាលពីម្សិលមិញនេះ មហាសេដ្ឋីអាមេរិក Elon Musk បានបង្ហោះសារមួយថា ការវាយគ្នាជាមួយ​មេធំ Facebook នឹងធ្វើការផ្សាយបន្តផ្ទាល់នៅលើប្រព័ន្ធបណ្ដាញសង្គម X ដែលទើបនឹង​ប្រែឈ្មោះពី Twitter។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោយការបង្ហោះសារនោះមិនបានប៉ុន្មានម៉ោងផង មហាសេដ្ឋី Mark Zuckerberg បានតបតវិញ​ថា បើសិន Elon Musk ហ៊ានមែន ណាត់គ្នាវាយនាថ្ងៃទី ២៦ ខែសីហាតែម្ដង កុំរង់ចាំយូរទៀត។ នេះបើតាមការចុះផ្សាយពីគេហទំព័រ TheVerge។

បន្ថែមពីនោះ មេធំ Facebook ហាក់មិនពេញចិត្តឡើយ បើសិនជាការវាយគ្នានឹងផ្សាយផ្ទាល់​លើ X ដ្បិតលោកបានលើកឡើងថា បើសិនជាមានការផ្សាយបន្តផ្ទាល់មែន គួរតែរើសយកប្រព័ន្ធផ្សព្វផ្សាយណា ដែលអាចរៃអង្គាសប្រាក់ពីការប្រកួតនោះ យកទៅធ្វើសប្បុរសធម៌ល្អជាង។

សូមជម្រាបដែរថា ភាគីម្ខាងទៀតគឺ Elon Musk នៅមិនទាន់ឆ្លើយតបជាមួយ Mark Zuckerberg ឡើយ អំពីការណាត់វាគ្នានាថ្ងៃទី ២៦ ខែសីហាទេ៕