Elon Musk អាចរបូតតំណែងជាអ្នកមានដាច់គេលើលោកម្ដងទៀត

អន្តរជាតិ

នាថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៣នេះ មហាសេដ្ឋីអាមេរិក Elon Musk កំពុងប្រឈម​នឹង​ការរបូតតំណែងជាអ្នកមានដាច់គេលើលោក ដ្បិតគម្លាតទ្រព្យសម្បត្តិរវាង​មេធំ Tesla និងអ្នកមាន​ដាច់គេនៅអឺរ៉ុប​ Bernard Arnaultខុសគ្នា តែជាង ២ពាន់លានដុល្លារប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាននិយាយពីមហាសេដ្ឋី Forbes បានបង្ហាញថា Elon Musk មានទ្រព្យសម្បត្តិសរុបប្រមាណ ២២៥,៣ពាន់លានដុល្លារ ខណៈប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិ ២២២,៩ពាន់លានដុល្លារ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង ១០រូប គិតត្រឹមថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៣ ផ្អែកតាមទិន្នន័យផ្ដល់ឲ្យដោយ Forbes៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ២២៥,៣ពាន់លានដុល្លារ

2.Bernard Arnault ប្រធាន ក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ២២២,៩ពាន់លានដុល្លារ

3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ១៦១ពាន់លានដុល្លារ

4.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤១,៩ពាន់លានដុល្លារ

5.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១១៩,៥ពាន់លានដុល្លារ

6.Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១១៧,១ពាន់លានដុល្លារ

7.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១០៩,៦ពាន់លានដុល្លារ

8.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិប្រមាណ ១០៦,៩ពាន់លានដុល្លារ

9.Segey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១០៤,១ពាន់លានដុល្លារ

10.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ៩៩,៦ពាន់លានដុល្លារ៕