នាយករដ្ឋមន្ត្រីវៀតណាម ទទូចឱ្យអ្នកធុរកិច្ចអាស៊ាន បង្កើនកិច្ចសហការគ្នាបន្ថែម

អន្តរជាតិ

រដ្ឋាភិបាល និងអ្នកធុរកិច្ចមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន ចាំបាច់ត្រូវតែបង្កើនកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង ដើម្បីទទួលបានកំណើន និងបង្កើតរបបគំហើញថ្មី សម្រាប់តំបន់បន្ថែមទៀត។ នេះបើតាមនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានថ្លែងប្រាប់នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន (ASEAN BIS) នៅឥណ្ឌូណេស៊ី។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Pham បានមានប្រសាសន៍ទៀតថា បណ្តាប្រទេសនានាក្នុងតំបន់ គួរតែធ្វើការរួមគ្នា ដើម្បីកែលម្អស្ថាប័នតាមរយ:ការធ្វើឱ្យមានស្តង់ដា និងធ្វើឱ្យចុះសម្រុងគ្នាលើបទប្បញ្ញត្តិនៃការវិនិយោគ និងធុរកិច្ចនៅអាស៊ាន សម្រួលនីតិវិធីដោយការផ្លាស់ប្តូរប្រព័ន្ធឌីជីថល និងលុបបំបាត់បញ្ហាអាជីវកម្មភ្លាមៗ ។

នាយករដ្ឋមន្ត្រីវៀតណាមរូបនេះ បានសង្កត់ធ្ងន់ទៀតថា អាស៊ាន និងសហគមន៍ធុរកិច្ច គឺអាចតាមទាន់និន្នាការថ្មីៗ ក៏ដូចជាអាចឆ្លើយតបប្រកដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈម និងធានាឱ្យមានតុល្យភាពរវាងគោលដៅនៃការងើបឡើងវិញចំពោះកំណើន ក្នុងរយ:ពេលខ្លី។

អាស៊ាន មានទិដ្ឋភាពសេដ្ឋកិច្ចបើកចំហ និងទូលំទូលាយជាមួយនឹងបណ្តាញនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចំនួនប្រាំបី រួមទាំងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន (AFTA) និងកិច្ចព្រមព្រៀងផ្សេងៗទៀត ជាមួយប្រទេសដៃគូសំខាន់ៗ ។ នេះបើតាមការបញ្ជាក់របស់លោក Pham។

ជម្រាបជូនផងដែរថា អាស៊ានក៏ទទួលបានផលប្រយោជន៍ជាច្រើន ពីកិច្ចព្រមព្រៀងសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ផងដែរ ដោយកិច្ចព្រមព្រៀងនេះ ត្រូវបានបង្កើតឡើង ជាមួយនឹងការគ្របដណ្តប់លើ ៣០% នៃចំនួនប្រជាជនសរុបលើពិភពលោក និង ៣២% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក ដែលស្មើនឹង
ជាង ៣,៦ទ្រីលានដុល្លារ គិតក្នុងឆ្នាំ ២០២២ ៕