អ្នកមានដាច់គេនៅអឺរ៉ុបខាតលុយ ១២ពាន់លានដុល្លារ ខណៈមេធំ Tesla បន្តកើបលុយដដែល

អន្តរជាតិ

យោងតាមការចុះផ្សាយពីសារព័ត៌មាននិយាយពីអ្នកមាន Forbes បានទម្លាយថា មហាសេដ្ឋីមាន​បំផុតលើលោក Elon Musk នៅតែបន្តកើបលុយបាន ២,៥ពាន់លានដុល្លារ ខណៈអ្នកមានដាច់គេនៅអឺរ៉ុប របូតលុយ ១២ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ មហាសេដ្ឋីបារាំងទទួលរងការខាតបង់អស់រាប់ពាន់លានដុល្លារ ហើយបច្ចុប្បន្នទ្រព្យសម្បត្តិរបស់លោក បានធ្លាក់មកនៅក្រោម ២០០ពាន់លានដុល្លារថែមទៀត។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង ១០រូប គិតត្រឹមថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ ផ្អែកតាមទិន្នន័យផ្ដល់ឲ្យដោយ Forbes៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ២៥១,៣ពាន់លានដុល្លារ
2.Bernard Arnault ប្រធាន ក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៩៦ពាន់លានដុល្លារ
3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ១៦១ពាន់លានដុល្លារ
4.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៥៨,៣ពាន់លានដុល្លារ
5.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១២១,៤ពាន់លានដុល្លារ
6.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១១៥ពាន់លានដុល្លារ
7.Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១១១,៣ពាន់លានដុល្លារ
8.Segey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១០៩,២ពាន់លានដុល្លារ
9.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិប្រមាណ ១០៥,៧ពាន់លានដុល្លារ
10.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១០១,៥ពាន់លានដុល្លារ៕