អ្នកមានដាច់គេនៅអឺរ៉ុបតាមលែងទាន់ ក្រោយមេធំ Tesla បន្តកើបលុយឥតឈប់ឈរ

អន្តរជាតិ

មហាសេដ្ឋីមានបំផុតលើលោក Elon Musk នៅតែបង្ហាញអានុភាពខ្លាំងក្លា ដោយទំហំទ្រព្យសម្បត្តិរបស់លោក កើនឡើងប្រហែល ១៥ពាន់លានដុល្លារ បើធៀបនឹងសប្ដាហ៍មុន ធ្វើឲ្យអ្នកមានដាច់គេនៅអឺរ៉ុប Bernard Arnault មិនអាចប្រជែង​តំណែងមហាសេដ្ឋីលំដាប់កំពូលបាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញថា បច្ចុប្បន្ន គម្លាតទ្រព្យសម្បត្តិរវាង​មហាសេដ្ឋីទាំង ២រូប ឃ្លាតឆ្ងាយខ្លាំង ពោលប្រមាណ ៦៩ពាន់លានដុល្លារឯណោះ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង ១០រូប ផ្អែកតាមការចុះផ្សាយ​ពី​ទស្សនាវដ្ដី​និយាយពីកំពូលអ្នកមាន Forbes៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ២៦៩,៨ពាន់លានដុល្លារ

2.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ២០០,៧ពាន់លានដុល្លារ

3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ១៦៣,១ពាន់លានដុល្លារ

4.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៥,៦ពាន់លានដុល្លារ

5.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១២៣,១ពាន់លានដុល្លារ

6.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១១៥,៣ពាន់លានដុល្លារ

7.Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១១១,៥ពាន់លានដុល្លារ

8.Segey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១១០,៦ពាន់លានដុល្លារ

9.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិប្រមាណ ១០៦,៦ពាន់លានដុល្លារ

10.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១០០,៥ពាន់លានដុល្លារ៕