Foxconn បង្ហាញប្រាក់ចំណេញត្រីមាសទី៣ ខ្ពស់ជាងការរំពឹងទុក

អន្តរជាតិ

ក្រុមហ៊ុន Foxconn បានប្រកាសពីប្រាក់ចំណេញប្រចាំត្រីមាសទី៣ ដែលបានកើនឡើងរហូតដល់ ១១% ខ្ពស់ជាងការរំពឹងទុកពីស្ថាប័ន LSEG SmartEstimate បន្ទាប់ពីតម្រូវការគ្រឿងបន្លាស់​ឧបករណ៍ឆ្លាតវៃ កំពុងមានតម្រូវការខ្លាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមហ៊ុនខ្នាតយក្សរបស់តៃវ៉ាន់ ទទួលបានប្រាក់ចំណេញសុទ្ធ ចន្លោះពីខែកក្កដា ដល់ខែកញ្ញា ប្រមាណ ៤៣,១ពាន់លានដុល្លារតៃវ៉ាន់ ឬប្រហែល ១,៣ពាន់លានដុល្លារអាមេរិក ច្រើនជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលទទួលបានត្រឹម ៣៨,៨ពាន់លានដុល្លារតៃវ៉ាន់។

ប៉ុន្តែ Foxconn ក៏បាននិយាយដែរថា ប្រាក់ចំណូលប្រចាំត្រីមាសចុងក្រោយនៃឆ្នាំនេះ អាចនឹងមានការធ្លាក់ចុះតិចតួច បើធៀបនឹងឆ្នាំមុនៗ តែមិនបានបញ្ជាក់ពីមូលហេតុ ដែលធ្វើឲ្យពួកគេសន្និដ្ឋានបែបនេះឡើយ៕