សេដ្ឋកិច្ចថៃ ទំនងកើនឡើងខ្ពស់ជាងការរំពឹងទុកនាត្រីមាសទី៣ ផ្អែកលើកត្តា ២យ៉ាង

អន្តរជាតិ

សេដ្ឋកិច្ចវិទូបានព្យាករណ៍ថា សេដ្ឋកិច្ចថៃទំនងមានការកើនឡើងខ្ពស់ជាងការរំពឹងទុក នាត្រីមាសទី៣ ខណៈវាក៏អាចជាការងើបឡើងយ៉ាងឆាប់រហ័សបំផុតប្រចាំឆ្នាំ ដោយសារតែ​តម្រូវការនាំចេញកំពុងត្រូវប៉ាន់ ស្របពេលវិស័យទេសចរណ៍កំពុងមានសន្ទុះដូចគ្នា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីគេហទំព័រ Reuters បានរាយការណ៍ថា សេដ្ឋកិច្ចថៃនាត្រីមាសទី៣ អាចនឹងកើនឡើងរហូតដល់ ២,៤% ខ្ពស់ជាងការសន្និដ្ឋានកាលពីត្រីមាសមុន ដែលមានត្រឹម ១,៨%។

“នៅក្នុងត្រីមាសទី៣ ការនាំចេញរបស់ថៃមានការងើបឡើងគួរឲ្យកត់សម្គាល់ ជាពិសេសលើទំនិញកសិកម្ម យានយន្ត និងផលិតផលឥន្ធនៈនានា។ ដូច្នេះហើយ ពួកយើង​ហ៊ានសន្និដ្ឋានថា សេដ្ឋកិច្ចថៃ នឹងមានសញ្ញាណល្អ”។ នេះបើតាមសម្ដីរបស់លោក Eugene Tan សេដ្ឋកិច្ចវិទូពីវិទ្យាស្ថាន Moody’s Analytics។

ជាមួយគ្នា វិស័យទេសចរណ៍នៅប្រទេសថៃ ក៏កំពុងមានសន្ទុះយ៉ាងល្អផងដែរ ដែលធ្វើឲ្យ​វិស័យលក់រាយនៅក្នុងស្រុក មានកំណើនល្អឡើងវិញ និងជួយដល់សេដ្ឋកិច្ចជាតិ បានមួយកម្រិតថែមទៀត៕