Samsung ពន្យារពេលសង្វាក់ផលិតកម្មនៅរោងចក្រក្នុងរដ្ឋតិចសាស់ រហូតដល់ឆ្នាំ២០២៥

អន្តរជាតិ

ក្រុមហ៊ុន Samsung Electronics Co បានធ្វើការពន្យារពេលសង្វាក់ផលិតកម្មទ្រង់ទ្រាយធំរបស់ខ្លួន នៅឯរោងចក្រផលិតបន្ទះឈីបនៅទីក្រុង Taylor រដ្ឋតិចសាស់ សហរដ្ឋអាមេរិក រហូតដល់ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានរាយការណ៍ថា ការពន្យារពេលដ៏យូរនេះ គឺដោយសារក្រុមហ៊ុនខ្នាតយក្សកូរ៉េខាងត្បូង បារម្ភពីហានិភ័យនៃការបង្ក្រាបរបស់រដ្ឋាភិបាលអាមេរិក ដែលកំពុងព្យាយាមលើកកំពស់វិស័យ​បន្ទះឈីបនៅក្នុងស្រុក។

មិនមែនមានតែក្រុមហ៊ុន Samsung ឡើយ ពោលសូម្បីតែក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ TSMC ក៏បានប្រកាសពីការពន្យារពេលរហូតដល់ឆ្នាំ២០២៥ ដូចគ្នា ក្រោមមូលហេតុកង្វះខាតកម្មករសំណង់ដែលមានបទពិសោធន៍ និងអ្នកបច្ចេកទេសដំឡើងម៉ាស៊ីន។

ជម្រាបជូនបន្ថែមថា រោងចក្រផលិតបន្ទះឈីបតម្លៃរាប់សិបពាន់លានដុល្លារ របស់ក្រុមហ៊ុន Samsung និង TSMC អាចនឹងចាប់ផ្ដើមដំណើរការទៅបាន លុះត្រាតែការបោះឆ្នោតជ្រើសរើស​ប្រធានាធិបតីអាមេរិកនាឆ្នាំក្រោយ ត្រូវបញ្ចប់រួចរាល់សិន៕