ក្រុមហ៊ុនបុត្រសម្ព័ន្ធ Amazon គ្រោងកាត់បន្ថយបុគ្គលិកដល់ ៣៥%

អន្តរជាតិ

ក្រុមហ៊ុនផ្សព្វផ្សាយ Twitch ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនខ្នាតយក្ស Amazon មានគម្រោងកាត់បន្ថយបុគ្គលិករហូតដល់ ៣៥% ឬប្រហែល ៥០០នាក់ ខណៈការប្រកាសផ្លូវការ អាចកើតមាននៅក្នុងថ្ងៃទី១០ ខែមករានេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីខែមីនា ឆ្នាំទៅ ក្រុមហ៊ុនមួយនេះក៏បានជម្រុះបុគ្គលិកអស់ប្រមាណ ៤០០នាក់ផងដែរ បន្ទាប់ពីអត្រាអ្នកប្រើប្រាស់ និងប្រាក់ចំណូលប្រចាំឆ្នាំរបស់ពួកគេ មិនអាចសម្រេចបានតាម​ផែនការដែលបានកំណត់។

រំលឹកបន្តិចថា នាយកប្រតិបត្តិក្រុមហ៊ុន Twitch លោក Dan Clansy ធ្លាប់បង្ហើបកាលពីខែធ្នូថា ក្រុមហ៊ុនកំពុងប្រឈមនឹងការបិទអាជីវកម្មនៅប្រទេសកូរ៉េខាងត្បូង នាខែកុម្ភៈឆ្នាំនេះ ដោយសារប្រតិបត្តិការ និងថ្លៃបណ្ដាញនៅទីនោះ មានតម្លៃខ្ពស់ខ្លាំងពេក។

ជម្រាបបន្ថែមថា តាំងពីក្រុមហ៊ុន Amazon បានទិញយកក្រុមហ៊ុន Twitch កាលពីឆ្នាំ២០១៤ ក្រុមហ៊ុនមួយនេះមិនដែលទទួលបានប្រាក់ចំណេញសោះឡើយ ក្នុងរយៈពេល ៩ឆ្នាំមកនេះ៕