មហាសេដ្ឋីបារាំង បន្តកើនទ្រព្យសម្បត្តិឥតឈប់ឈរ ខណ: Elon Musk របូតអស់រាប់ពាន់លានដុល្លារ

អន្តរជាតិ

មិនខុសពីសប្ដាហ៍មុន មហាសេដ្ឋីបារាំង លោក Bernard Arnault នៅតែរក្សាតំណែងជាកំពូលអ្នកមានដាច់គេលើលោក ដោយទ្រព្យសម្បត្តិរបស់មេធំក្រុមហ៊ុន LVMH កើនឡើងប្រហែល ៥ពាន់លានដុល្លារ បើធៀបទៅនឹងកាលពីសប្ដាហ៍មុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានេះ មហាសេដ្ឋីអាមេរិក លោក Elon Musk ហាក់នៅតែបន្តជួបការខាតបង់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយទ្រព្យសម្បត្តិបច្ចុប្បន្នរបស់លោក មានចំនួន ១៩៨,៤ពាន់លានដុល្លារ ពោលគឺធ្លាក់ចុះពីចំនួន ២០៤,៧ពាន់លានដុល្លារ បើធៀបទៅនឹងសប្តាហ៍កន្លងទៅ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង១០រូប គិតត្រឹមថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២៤ ផ្អែកតាមរបាយការណ៍ពី Forbes៖

1.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ២១២ពាន់លានដុល្លារ

2.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ១៩៨,៤ពាន់លានដុល្លារ

3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ១៩៣,៨ពាន់លានដុល្លារ

4.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិប្រមាណ ១៦៧,២ពាន់លានដុល្លារ

5.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៣,៧ពាន់លានដុល្លារ

6.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១២៨,៧ពាន់លានដុល្លារ

7.Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១២៤ពាន់លានដុល្លារ

8.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១២០,៥ពាន់លានដុល្លារ

9.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១១៩,៣ពាន់លានដុល្លារ

10.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១១៤,៤ពាន់លានដុល្លារ៕