មហាសេដ្ឋី Bill Gates ស្កាត់ទៅជួបអ្នកលក់តែទឹកដោះគោតាមរទេះនៅឥណ្ឌា

អន្តរជាតិ

តាមរយៈការបង្ហោះវីដេអូខ្លីមួយលើបណ្ដាញសង្គម Facebook ផ្លូវការរបស់មហាសេដ្ឋី Bill Gates បានបង្ហាញថា លោកកំពុងឈរចាំផឹកតែទឹកដោះគោ ដែលលក់នៅតាមរទេះ របស់អ្នកលក់តែដ៏ល្បីម្នាក់នៅប្រទេសឥណ្ឌា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ថាបនិកក្រុមហ៊ុន Microsoft រូបនេះថែមទាំងបានសរសេរ Caption ថា នៅប្រទេសឥណ្ឌា លោកអ្នកអាចមើលឃើញពីគំនិតច្នៃប្រឌិតគ្រប់ទីកន្លែង សូម្បីតែការលក់តែទឹកដោះគោមួយកែវ ក៏មានការច្នៃប្រឌិតប្លែកភ្នែកដែរ។

ជាមួយគ្នា អ្នកលក់តែទឹកដោះគោម្នាក់នេះ គឺជាបុគ្គលល្បីម្នាក់នៅលើបណ្ដាញសង្គមក្នុងប្រទេសឥណ្ឌា ដោយសារតែគំនិតច្នៃប្រឌិតដ៏ខ្ពស់​របស់លោក ក្នុងការឆុងតែសម្រាប់អតិថិជន ហើយគ្រប់គ្នាដាក់រហស្សនាមឲ្យលោកថា Dolly Chai Walla។

គួសបញ្ជាក់បន្តិចថា មហាសេដ្ឋី Bill Gates គឺកំពុងស្ថិតនៅក្នុងប្រទេសឥណ្ឌា ដើម្បីបំពេញការងារ ក៏ដូចជាធ្វើដំណើរកម្សាន្តផងដែរ៕