វៀតណាមត្រៀមបើកទ្វារស្វាគមន៍គណៈប្រតិភូ ក្រុមហ៊ុនខ្នាតយក្សអាមេរិកជាច្រើនក្នុងសប្ដាហ៍នេះ

អន្តរជាតិ

គណៈប្រតិភូធុរកិច្ចអាមេរិកដ៏ធំ រាប់បញ្ចូលទាំងក្រុមហ៊ុនមហាសេដ្ឋីអាមេរិក Mark Zuckerberg គឺក្រុមហ៊ុន Meta Platforms, Boeing និង GE Vernova ជាដើម គ្រោងនឹងបំពេញទស្សនកិច្ច​នៅប្រទេសវៀតណាមក្នុងសប្ដាហ៍នេះ ដើម្បីបន្តកិច្ចសហប្រតិបត្តិការផ្សេងៗនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា សម្រាប់ការបំពេញទស្សនកិច្ច​ដ៏ធំរបស់ក្រុមហ៊ុនខ្នាតយក្សអាមេរិកជាង ៥០ក្រុមហ៊ុន កើតឡើងបន្ទាប់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីងតោន បានពង្រឹងចំណងមិត្តភាពជាមួយប្រទេសវៀតណាម ឲ្យដល់កម្រិតខ្ពស់បំផុតមួយកាលពីឆ្នាំទៅ។

ក្រៅពីក្រុមហ៊ុនដ៏ធំដូចជា Meta ក៏នៅមានក្រុមហ៊ុនលំដាប់អន្តរជាតិជាច្រើនទៀតដូចជា Koch Industries, Roblox និង UL Solutions ក៏នឹងមានវត្តមាននៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចជនអាមេរិក អាស៊ានដែលធ្វើនៅប្រទេសវៀតណាមផងដែរ។

សូមជម្រាបបន្ថែមថា កិច្ចប្រជុំធុរកិច្ចជនដ៏ធំមួយនេះ នឹងធ្វើឡើងពីថ្ងៃអង្គារ៍ រហូតដល់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ស្របពេលក្រុមហ៊ុនដែលចូលរួម មានមួយចំនួនធំគឺបានចាប់ផ្ដើមអាជីវកម្មនៅប្រទេសវៀតណាមរួចរាល់ហើយ៕