ទ្រព្យសម្បត្តិអ្នកមានដាច់គេលើលោក នៅនឹងថ្កល់អត់ប្រែប្រួលសូម្បីមួយសេន

អន្តរជាតិ

ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីបារាំង Bernard Arnault ដែលជាកំពូលអ្នកមានបំផុតលើលោក ឥតមានការប្រែប្រួលសូម្បីមួយកាក់មួយសេន បើធៀបនឹងសប្ដាហ៍មុន ពោលគឺមានចំនួន ២២៦,៦ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Forbes។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នា កំពូលអ្នកមាននៅអាមេរិក ២រូបគឺ លោក Jeff Bezos និង Elon Musk កំពុងប្រជែងតំណែងជាមហាសេដ្ឋីមានបំផុតលើលោកទី២ ដោយគម្លាតទ្រព្យសម្បត្តិរវាងអ្នកទាំង២ ខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង ១០រូប គិតត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ផ្អែកតាមទិន្នន័យទទួលបានពីគេហទំព័រ Forbes៖

1.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ២២៦,៦ពាន់លានដុល្លារ

2.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ១៩៨,៤ពាន់លានដុល្លារ

3.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ១៩៥,៣ពាន់លានដុល្លារ

4.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិប្រមាណ ១៧០,៣ពាន់លានដុល្លារ

5.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៥៥,២ពាន់លានដុល្លារ

6.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣៨,៦ពាន់លានដុល្លារ

7.Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣១,៣ពាន់លានដុល្លារ

8.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១២៦ពាន់លានដុល្លារ

9.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១២៤,៥ពាន់លានដុល្លារ

10.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១២១,១ពាន់លានដុល្លារ៕