ស្ត្រីមានបំផុតនៅអាស៊ី លេចមុខក្នុងបញ្ជីឈ្មោះមហាសេដ្ឋីស្រីមានបំផុតលើលោក ១០រូប

អន្តរជាតិ

យោងតាមការចុះផ្សាយពីទស្សនាវដ្ដីនិយាយពីអ្នកមាន Forbes បានរាយការណ៍ថា ស្ត្រីមានបំផុតនៅអាស៊ី អ្នកស្រី Savitri Jindal បានលេចវត្តមាននៅក្នុងបញ្ជីឈ្មោះ​មហាសេដ្ឋីស្រី​មានបំផុតនៅលើពិភពលោក ជាមួយទំហំទ្រព្យសម្បត្តិ ៣៥,៥ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មហាសេដ្ឋីជនជាតិឥណ្ឌាម្នាក់នេះ គឺជាអ្នកនយោបាយ និងជាប្រធានក្រុមហ៊ុន Jindal ដែលឈាន​មុខគេ​មួយ​លើ​វិស័យ​ផលិត​ស៊ីម៉ងត៍​ ថាមពល និង​គ្រឿង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា ដែកថែប​ជាដើម។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីស្រីមានបំផុតនៅលើពិភពលោក គិតត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ផ្អែកតាមរបាយការណ៍ពី Forbes៖

១/ Francoise Bettencourt Meyers មាន​ទ្រព្យសម្បត្តិ​ប្រមាណ​ ៩២,៨ពាន់​លាន​ដុល្លារ ខណៈ​ប្រភព​ចំណូល​គឺ ក្រុមហ៊ុន L’Oreal

២/ Alice Walton មាន​ទ្រព្យសម្បត្តិ​ប្រមាណ​ ៧២,៧ពាន់​លាន​ដុល្លារ ខណៈ​ប្រភព​ចំណូល​គឺ ក្រុមហ៊ុន Walmart

៣/ Julia Koch មាន​ទ្រព្យសម្បត្តិ​ប្រមាណ​ ៦៦,១ពាន់​លាន​ដុល្លារ ខណៈ​ប្រភព​ចំណូល​គឺ ក្រុមហ៊ុន Koch Industries

៤/ Jacqueline Mars មាន​ទ្រព្យសម្បត្តិ​ប្រមាណ​ ៣៨,៧ពាន់​លាន​ដុល្លារ ខណៈ​ប្រភព​ចំណូល​គឺ ក្រុមហ៊ុន Mars Incorporated

៥/ Mackenzie Scott មាន​ទ្រព្យសម្បត្តិ​ប្រមាណ​ ៣៧,៧ពាន់​លាន​ដុល្លារ ខណៈ​ប្រភព​ចំណូល​គឺ ក្រុមហ៊ុន Amazon

៦/Savitri Jindal មាន​ទ្រព្យសម្បត្តិ​ប្រមាណ​ ៣៥,៥ពាន់​លាន​ដុល្លារ ខណៈ​ប្រភព​ចំណូល​គឺ ក្រុមហ៊ុន Jindal

៧/ Rafaela Aponte-Diamant មានទ្រព្យសម្បត្តិប្រមាណ ៣៣,៣ពាន់លានដុល្លារ ខណៈប្រភព​ចំណូលគឺ វិស័យដឹកជញ្ជូន

៨/ Miriam Adelson មាន​ទ្រព្យសម្បត្តិ​ប្រមាណ​ ៣២,១ពាន់​លាន​ដុល្លារ ខណៈ​ប្រភព​ចំណូល​គឺ ក្រុមហ៊ុន​កាស៊ីណូ

៩/ Gina Rinehart មាន​ទ្រព្យសម្បត្តិ​ប្រមាណ​ ៣០,៧ពាន់​លាន​ដុល្លារ ខណៈ​ប្រភព​ចំណូល​គឺ ក្រុមហ៊ុន Hancock Prospecting

១០/ Abigail Johnson មាន​ទ្រព្យសម្បត្តិ​ប្រមាណ​ ២៩,៦ពាន់​លាន​ដុល្លារ ខណៈ​ប្រភព​ចំណូល​គឺ ក្រុមហ៊ុន Fidelity Investments៕