សហស្ថាបនិកក្រុមហ៊ុន Microsoft ខ្ទាតដល់លេខរៀងទី០៨ ក្នុងបញ្ជីកំពូលអ្នកមានបំផុតលើលោក

អន្តរជាតិ

មហាសេដ្ឋី Bill Gates សហស្ថាបនិកក្រុមហ៊ុន Microsoft បានខ្ទាតតំណែង ដល់លេខរៀងទី០៨ ក្នុងបញ្ជីកំពូលអ្នកមានដាច់គេលើលោក ដោយសហស្ថាបនិកក្រុមហ៊ុន Google លោក Larry Page ជាអ្នកដណ្ដើមតំណែងរបស់លោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញថា គិតត្រឹមថ្ងៃទី២០ ខែមេសា ទ្រព្យសម្បត្តិរបស់អតីត CEO ក្រុមហ៊ុនខ្នាតយក្សអាមេរិករូបនេះ ប្រមាណ ១២៧,៧ពាន់លានដុល្លារ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង ១០រូប គិតត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ផ្អែកតាមទិន្នន័យពីទស្សនាវដ្ដីនិយាយពីអ្នកមាន Forbes៖

1.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ២១៤ពាន់លានដុល្លារ

2.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ១៩៣ពាន់លានដុល្លារ

3.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ១៧៩,២ពាន់លានដុល្លារ

4.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិប្រមាណ ១៦៨,៨ពាន់លានដុល្លារ

5.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤២,៣ពាន់លានដុល្លារ

6.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣៣,៥ពាន់លានដុល្លារ

7.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១២៨,៦ពាន់លានដុល្លារ

8.Bill Gates សហស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១២៧,៧ពាន់លានដុល្លារ

9.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១២៣,៥ពាន់លានដុល្លារ

10.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១១៩,៤ពាន់លានដុល្លារ៕