ប្រទះឃើញស្រីស្អាត Lisa ក្រុម BlackPink បណ្ដើរគ្នាជាមួយកូនប្រុសកំពូលមហាសេដ្ឋីនៅបារាំង

អន្តរជាតិ

តារាចម្រៀងស្រីស្អាត Lisa ប្រចាំក្រុម BlackPink នៅប្រទេសកូរ៉េខាងត្បូង ត្រូវបានគេប្រទះឃើញបណ្ដើរគ្នាជាមួយកូនប្រុសមហាសេដ្ឋីមានបំផុតលើលោក Bernard Arnault នៅទីក្រុងប៉ារីសប្រទេសបារាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNExpress។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កន្លែងដែលគេប្រទះឃើញកញ្ញា Lisa និងលោក Frederic Arnault គឺនៅឯសារមន្ទីរ Paris’ Rodin Museum ខណៈអ្នកទាំង២ បានញាំការ៉េម និងជជែកគ្នាយ៉ាងជិតស្និទ្ធបំផុត ប្រៀបដូចជាគូស្នេហ៍មួយគូអញ្ចឹង។

គួររំលឹកដែរថា កញ្ញា Lisa និងលោក Frederic ត្រុវបានគេប្រទះឃើញនៅជាមួយគ្នាជាញឹកញាប់ មិនថាតែនៅប្រទេសបារាំង ឬនៅតំបន់អឺរ៉ុបផ្សេងៗឡើយ រហូតដល់លេចលឺចចាមអារ៉ាមថា អ្នកទាំង២ កំពុងទាក់ទងគ្នា ក៏ប៉ុន្តែសាមីខ្លួនទាំងសងខាងសុទ្ធតែច្រានចោលចចាមអារ៉ាមទាំងនោះ៕