ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន មានគម្រោងបំពេញទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង និងប្រទេសវៀតណាម នាពេលដ៏ខ្លីខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។
![](https://www.oknha.news/wp-content/uploads/2024/06/1x-1-1024x682.jpg)
ដំណើរទស្សនកិច្ចរបស់បុរសខ្លាឃ្មុំទឹកកករូបនេះ គឺទំនងកើតមានឡើងក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខ ខណៈមិនទាន់មានការកំណត់កាលបរិច្ឆេទច្បាស់លាស់នោះឡើយ។
សូមជម្រាបដែរថា កាសែតក្នុងស្រុករុស្ស៊ីជាច្រើនបានចុះផ្សាយថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំកំពូលរុស្ស៊ីសារនេះ គឺដើម្បីកៀគររកជំនួយបន្ថែម ក្នុងការធ្វើសង្គ្រាមជាមួយអ៊ុយក្រែន ដែលមានលោកខាងលិចជាខ្នងបង្អែក។
គួររំលឹកបន្តិចថា កាលពីខែកញ្ញាឆ្នាំទៅ លោក ពូទីន ក៏ធ្លាប់បានទទួលការអញ្ជើញដោយផ្ទាល់ពីមេដឹកនាំកំពូល គីម ជុងអ៊ុន ដើម្បីមកបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើងផងដែរ ខណៈវានឹងក្លាយជាលើកដំបូង ដែលប្រធានាធិបតីរុស្ស៊ីបានជាន់ទឹកដីកូរ៉េខាងជើងក្នុងរយៈពេល ២៤ឆ្នាំ៕