មហាសេដ្ឋីលំដាប់កំពូលរបស់ពិភពលោក Bill Gates កាលពីពេលថ្មីៗនេះ ហាក់កំពុងមានការទាស់ទែងពាក្យសម្តីដ៏ធំមួយជាមួយ អ្នកមានដាច់គេរបស់ពិភពលោក Elon Musk បន្ទាប់ពីបាននិយាយប្រាប់ទៅកាន់កាសែត New York Times នៅក្នុងបទសម្ភាសថ្មីមួយថា ប្រធានក្រុមហ៊ុន Tesla រូបនេះ កំពុងសម្លាប់កុមារក្រីក្រីជាច្រើន តាមរយ:ការកាត់ជំនួយ ដែលត្រូវបានធ្វើឡើងដោយនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល ហៅគាត់ DOGE របស់គាត់។
សហស្ថាបនិកក្រុមហ៊ុន Microsoft រូបនេះ បាននិយាយប្រាប់ទៅកាន់កាសែត New York Times ថា៖” លោក Musk គឺជាមនុស្សតែម្នាក់ដែលបានកាត់ជំនួយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID)។ បុរសដែលមានជាងគេបំផុតនៅលើពិភពលោករូបនេះ បានចូលរួមនៅក្នុងការស្លាប់របស់កុមារក្រីក្របំផុតរបស់ពិភពលោក”។
គួរឲ្យដឹងផងដែរថា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ដែលជាជំនួយបរទេសដ៏ធំបំផុត និងជាជំនួយអភិវឌ្ឍន៍ដល់ប្រទេសជុំវិញជាច្រើនជុំវិញពិភពលោកនោះ ភាគច្រើនត្រូវបានបិទដោយអង្គភាព DOGE របស់លោក Musk ដែលជាផ្នែកមួយនៃការងាររបស់ខ្លួន ក្នុងការកាត់បន្ថយការចំណាយក្រោមរដ្ឋបាលរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ។
ជម្រាបជូនផងដែរ ការលើកឡើងរបស់លោក Bill Gates ត្រូវបានធ្វើឡើង នៅថ្ងៃតែមួយដែលលោកបានប្រកាសថានឹងផ្តល់ប្រាក់ចំនួន ២០០ពាន់លានដុល្លារ ពោលគឺស្ទើរតែទាំងអស់នៃទ្រព្យសម្បត្តិរបស់ខ្លួន តាមរយ:មូលធិនិសប្បុរសធម៌ Gates Foundation នៅត្រឹមឆ្នាំ២០៤៥៕