រដ្ឋបាលលោក ត្រាំ ប្រមូលចំណូលបានជាង ២២ពាន់លានដុល្លារ ពីពន្ធគយ​ ក្នុងខែឧសភា

អន្តរជាតិ

យោងតាមទិន្នន័យពីក្រសួងរតនាគារ បានបង្ហាញឲ្យដឹងថា ប្រាក់ចំណូលបានពីផែនការពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងខែឧសភានេះ កើនឡើងរហូតដល់ប្រមាណ ២២,៣ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Yahoo Finance។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា ប្រាក់ចំណូលពីពន្ធនៅក្នុងខែឧសភានេះ មានការកើនឡើងខ្លាំង បើធៀបទៅនឹងប្រាក់ចំណូលទទួលបានពីក្នុងខែមេសា មានចំនួន ១៧,៤ពាន់លានដុល្លារ និងខែមីនា ទទួលបានចំនួន ៩,៦ពាន់លានដុល្លារ។

គួរឲ្យដឹងផងដែរថា ដោយគិតចាប់តាំងពីខែមករា រហូតដល់ខែឧសភានេះ ប្រាក់ចំណូលសរុបបានពីផែនការពន្ធគយរបស់រដ្ឋបាលលោក ត្រាំ មានចំនួនប្រមាណ ៩២ពាន់លានដុល្លារ។

ជម្រាបជូនថា ជុំវិញការកើនឡើងនៃប្រាក់ចំណូលពន្ធគយនៅក្នុងខែឧសភានេះ បានកើតឡើង នៅចំពេលរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ត្រាំ បានសម្រេចដាក់ចេញវិធានការដំឡើងពន្ធគយថ្មី ទៅលើប្រទេសជាច្រើនជុំវិញពិភពលោក ដែលត្រូវបានចូលជាធរមាន នៅថ្ងៃទី៥ ខែមេសាមក៕