ត្រឹមមួយ​ប៉ប្រិច​ភ្នែក សេដ្ឋីទីផ្សារអនឡាញចិន Colin Huang របូតលុយអស់ជិត ៦ពាន់លានដុល្លារ

អន្តរជាតិ

លោក Colin Huang ដែលជាស្ថាបនិកក្រុមហ៊ុនផ្សារអនឡាញខ្នាតយក្សរបស់ចិន PDD Holdings ត្រូវបានគេរាយការណ៍ថា បានថយចុះទ្រព្យសម្បត្តិអស់ប្រមាណ ៥,៧ពាន់លានដុល្លារ ក្នុងពេលត្រឹមតែមួយយប់ប៉ុណ្ណោះ បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុន ធ្លាក់ចុះខ្លាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញឲ្យដឹងថា ទ្រព្យសម្បត្តិសរុបរបស់បុរសវ័យ ៤៥ឆ្នាំរូបនេះ បានធ្លាក់ចុះមកនៅត្រឹមតែ ៣៦,៣ពាន់លានដុល្លារប៉ុណ្ណោះ ខណ:ប្រភពចំណូលធំរបស់លោក គឺទទួលបានពីភាគហ៊ុនភាគច្រើននៅក្នុងក្រុមសហ៊ុន PDD Holdings ។

យ៉ាងណាមិញ ជុំវិញការថយចុះទ្រព្យសម្បត្តិដ៏ច្រើននេះ បានធ្វើឲ្យលោក​ Huang ធ្លាក់មកនៅចំណាត់ថ្នាក់លេខ០៦ នាមជាមហាសេដ្ឋីមានបំផុតរបស់ប្រទេសចិន បន្ទាប់ពីលោកធ្លាក់ឈរនៅចំណាត់ថ្នាក់កំពូល នៅក្នុងខែសីហា ឆ្នាំ២០២៤។

ជម្រាបជូនថា PDD Holdings ដែលជាក្រុមហ៊ុនមេរបស់វេទិកាលក់ទំនិញអនឡាញ Pinduoduo បានមើញភាគហ៊ុនរបស់ខ្លួន ធ្លាក់ចុះអស់ ១៣,៦% នៅក្នុងទីផ្សារហ៊ុនរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បន្ទាប់ពីបានរាយការណ៍ពីប្រាក់ចំណូលប្រចាំត្រីមាសមិនសូវល្អ៕