ទីបំផុត ច្បាប់ហាមប្រាមពលរដ្ឋ ១២ប្រទេស ជាន់ដីអាមេរិករបស់ ត្រាំ ចូលជាធរមាន

អន្តរជាតិ

ច្បាប់ហាមប្រាមការធ្វើដំណើរលើពលរដ្ឋចំនួន ១២ប្រទេស មិនឲ្យចូលមកកាន់ទឹកដីសហរដ្ឋអាមេរិក ដែលប្រធានាធិបតី លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាកាលពីសប្តាហ៍មុន ត្រូវបានចូលជាធរមានហើយ នៅថ្ងៃទី៩ ខែមិថុនានេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេតវិមានបង្ហាញឲ្យដឹងថា នៅក្រោមច្បាប់ហាមប្រាមដែលត្រូវបានចុះហត្ថលេខាដោយ លោក ត្រាំ កាលពីថ្ងៃទី៤ ខែមិថុនាកន្លងទៅ ទៅមានគោលដៅទៅលើពលរដ្ឋមកពីប្រទេសចំនួន ១២ ក្នុងនោះរួមមាន អាហ្វហ្គានីស្ថាន មីយ៉ាន់ម៉ា ឆាដ កុងហ្គោ អេក្វាទ័រ ហ្គីណេ អេរីត្រ ហៃទី អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ និងយេម៉ែន។

យ៉ា់ងណាមិញ ជុំវិញការរឹតបន្តឹងនេះ លោក ត្រាំ បានបញ្ជាក់ថា គឺដើម្បីឆ្លើយតបទៅនឹងភាពចលនាចលផ្សេងៗ ដែលបង្កឡើងដោយជនអន្តោប្រវេសន៍ខុសច្បាប់ នៅលើទឹកដីសហរដ្ឋអាមេរិក ក៏ដូចជាការប្រឆាំងទៅលើពួកភេរវករបរទេស ផងដែរ។ ជាមួយគ្នានេះ ប្រធានាធិបតីអាមេរិក បានព្រមានថាប្រទេសជាច្រើនផ្សេងទៀត ក៏អាចនឹងត្រូវទទួលរងនូវការហាមឃាត់នេះ នៅពេលដែលការគំរាមកំហែងកើតឡើង នៅជុំវិញពិភពលោក។

ជម្រាបជូនផងដែរថា ក្រៅតែពីប្រទេសទាំង១២ ខែខាងលើ ប្រទេសចំនួន ៧ផ្សេងទៀត ដូចជា ប៊ូរុនឌី គុយបា ឡាវ សៀរ៉ាឡេអូន តូហ្គោ តួកមេនីស្ថាន និងវេណេស៊ុយអេឡា ក៏ត្រូវបានរឹតត្បិតការធ្វើដំណើរមកកាន់ទឹកដីសហរដ្ឋអាមេរិក ជាងមុន ផងដែរ៕