លោកស្រី Paetongtarn Shinawatra នឹងត្រូវទទួលតួនាទីធំៗចំនួនពីរ ក្នុងនាមជានាយករដ្ឋមន្ត្រីផង និងជារដ្ឋមន្ត្រីក្រសួងវប្បធម៌ផង នៅក្នុងជួរគណៈរដ្ឋមន្ត្រីថ្មីដែលត្រូវបានប្រកាសក្នុងរាជវាំងថៃ Royal Gazette នៅថ្ងៃអង្គារ ទី១ ខែកក្កដានេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។
ជុំវិញការប្រកាសពីសមាសភាថ្មីគណ:រដ្ឋមន្ត្រីថ្មីរបស់លោកស្រី Paetongtarn នេះ ត្រូវបានគាំទ្រដោយព្រះមហាក្សត្រ ខណ:ពិធីសស្បថចូលកាន់តំណែង គ្រោងនឹងត្រូវធ្វើឡើងនាថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ។
យ៉ាងណាមិញតាមការអនុម័តដោយព្រះមហាក្សត្រ លោកស្រី Paetongtarn នឹងត្រូវកាន់តំណែងជានាយរដ្ឋមន្ត្រីថៃ បន្ថែមពីលើតួនាទីជារដ្ឋមន្ត្រីក្រសួងវប្បធម៌ ផងដែរ។
គួរឲ្យដឹងផងដែថា លោកស្រី Sudawan Wangsuphakijkosol ដែលធ្លាប់ជារដ្ឋមន្ត្រីក្រសួងវប្បធម៌ នឹងត្រូវផ្លាស់ទៅកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងអប់រំឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ ជំនួសវិញ។
ជម្រាបជូនថា បើតាមអ្នកតាមដាននយោបាយថៃ បាននិយាយថា ជុំវិញការសម្រេចចិត្តរបស់លោកស្រី Paetongtarn នៅក្នុងការចាប់យកតំណែងពីរនេះ ត្រូវបានគេមើលឃើញថា គឺដើម្បីទុកជាផ្លូវក្រោយ ក្នុងការបន្តឈរជើងនៅក្នុងជួរនៅក្នុងជួរគណ:រដ្ឋមន្ត្រីថៃ ក្នុងករណីដែលតុលាការធម្មនុញ្ញព្យួរលោកស្រីពីតំណែងនាយករដ្ឋមន្ត្រី៕