ចំនួនទ្រពសម្បិត្តិមេធំ Nvidia កាន់តែខិតជិតតាមទាន់បិតាវិនិយោគ Warren Buffett

អន្តរជាតិ

ទ្រព្យសម្បត្តិសរុបរបស់នាយកប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang ទំនងអាចវ៉ាដាច់បិតាវិនិយោគ Warren Buffett នៅក្នុងពេលឆាប់ៗនេះ បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបកំពូលអាមេរិកនេះ ហក់ឡើងយ៉ាងខ្លាំង នៅក្នុងសប្តាហ៍នេះ ដែលធ្វើឲ្យ Nvidia ក្លាយជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុត ក្នុងប្រវត្តិសាស្រ្ត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

Nvidia កាលពីថ្ងៃពុធកន្លងទៅ បានក្លាយជាក្រុមហ៊ុនដំបូងគេដែលឈាននដល់តម្លៃមូលធនទីផ្សារ ៤ទ្រីលានដុល្លារ ខណ:ពេលដែលភាគហ៊ុនរបស់ខ្លួន បានកើនឡើងលើសពី ១៦៣ដុល្លារ ក្នុងមួយហ៊ុន។

យ៉ាងណាមិញ លោក Huang ដែលជានាយកប្រតិបត្តិរបស់ Nvidia កាន់កាប់ភាគហ៊ុនក្នុងដៃប្រហែល ៣,៥% ត្រូវបានគេមើលឃើញថាទ្រព្យសម្បត្តិសរុបរបស់លោក បានហក់ឡើងដល់ ១៤២ពាន់លានដុល្លារ បន្ទាប់ពីមានការកើនឡើង ២,៤៧ពាន់លានដុល្លារ ក្នុងរយ:ពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។

ការកើនឡើងក្នុងសប្តាហ៍នេះបានធ្វើឲ្យលោក Huang ក្លាយជាអ្នកមានបំផុតទី១០ នៅលើពិភពលោក នៅក្នុងបញ្ជីចំណាត់ថ្នាក់មហាសេដ្ឋីកំពូលរបស់ Bloomberg ដោយតាមនៅពីក្រោយនាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway លោក Warren Buffett ដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៤ពាន់លានដុល្លារ។

ជម្រាបជូនថា នៅ​ក្នុងកម្រិត​នោះ វា​នឹង​មិន​ចំណាយ​ច្រើន​សម្រាប់លោក Huang ដើម្បី​វ៉ាដាច់លោក Buffett នៅក្នុងចំណាត់ថ្នាក់នេះឡើយ ដោយអ្នកវិភាគរបស់ Wall Street ភាគច្រើនមានសុទិដ្ឋិនិយមថាភាគហ៊ុនរបស់ Nvidia នឹងនៅតែបន្តហក់ឡើងបន្ថែមទៀត ចំពេលតម្រូវការបន្ទះឈីបសម្រាប់ AI ជំនាន់ថ្មី កំពុងមានការកើនឡើងយ៉ាងខ្លាំង៕