ស្ងាត់ៗ បិតាវិនិយោគ Warren Buffett ធ្លាក់មកបាតតារាងបញ្ជីមហាសេដ្ឋីមានដាច់គេលើលោក

អន្តរជាតិ

គិតនៅត្រឹមសប្តាហ៍នេះ​ ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway និងត្រូវគេស្គាល់ថាជាបិតាវិនិយោគ លោក Warren Buffett បានធ្លាក់ចុះមកបាតតារាងបញ្ជីឈ្មោះមហាសេដ្ឋីមានដាច់គេទាំង១០ នៅលើលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានរាយការណ៍មកថា លោក Buffett បច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបប្រមាណ​ ១៤២,៤ពាន់លានដុល្លារ ពោលគឺបានធ្លាក់ចុះមកកាន់ចំណាត់ថ្នាក់ទី៩ ក្នុងបញ្ជី ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង១០រូប គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៤០៤,២ពាន់លានដុល្លារ

2.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ២៧៤,៩ពាន់លានដុល្លារ

3.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ២៤៧,៦ពាន់លានដុល្លារ

4.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២៣៨,២ពាន់លានដុល្លារ

5.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៥៩,៤ពាន់លានដុល្លារ

6.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៤៨,៩ពាន់លានដុល្លារ

7.Jensesn Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia មានទ្រព្យសម្បត្តិប្រមាណ ១៤៣,៦ពាន់លានដុល្លារ

8.Steve Ballmer អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១៤២,៦ពាន់លានដុល្លារ

9.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤២.៤ពាន់លានដុល្លារ

10.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៤២,៣ពាន់លានដុល្លារ៕