ខេត្តឈៀងរ៉ៃប្រទេសថៃ​ កំពុងវាយប្រហារដោយគ្រោះទឹកជំនន់ធ្ងន់ធ្ងរ

អន្តរជាតិ

ប្រជាពលរដ្ឋនៅតាមដងទន្លេ Kok ក្នុងខេត្តឈៀងរ៉ៃ កំពុងត្រូវបានជំរុញឲ្យមានការត្រៀមលក្ខណ:​ ដោយសារតែគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ដែលអាចកើតមាននៅពេលកម្ពស់ទឹកកើនឡើងខ្ពស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Thaiger។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការព្រមាននេះ ត្រូវបានដាក់ចេញសម្រាប់តំបន់មួយចំនួននៅក្នុងខេត្តឈៀងរ៉ៃ ដូចជា Huai Chomphu, Mae Yao, Doi Hang, Wiang, Rim Kok និងសាលាក្រុងឈៀងរ៉ៃ ដើម្បីផ្លាស់ទីទៅកាន់ទីទួលសុវត្ថិភាព។

កាលពីថ្ងៃទី២៩ ខែកក្កដា កម្ពស់ទឹកទន្លេ Kok ក្នុងខេត្តឈៀងរ៉ៃ នៅតែមានការព្រួយបារម្ភខ្លាំង ដោយសារកម្រិតបានកើនឡើងជាបន្តបន្ទាប់។ តាមការវាស់កម្រិតទឹកនៅស្ពាន Pho Khun Mengrai ក្នុងក្រុង Mae Yao បានបង្ហាញពីកម្រិតប្រកាសអាសន្ន ៦,០៣ ម៉ែត្រ និងបន្តកើនឡើងក្នុងអត្រាពី ៥ ទៅ ៨ សង់ទីម៉ែត្រ ក្នុងមួយម៉ោង។

យ៉ាងណាមិញ​ អាជ្ញាធរបានប្រាប់ប្រជាជនរស់នៅក្បែរមាត់ទន្លេ ឲ្យមានការតាមដានកម្រិតទឹកដោយយកចិត្តទុកដាក់ខ្ពស់ ស្របពេលគ្រួសារជាច្រើន បានចាប់ផ្តើមផ្លាស់ប្តូរទៅកាន់ទីទួលខ្ពស់រួចរាល់ហើយ។

ជម្រាបជូនផងដែរថា​ ក្នុងរយ:ពេលប៉ុន្មានថ្ងៃមកនេះ ប្រទេសថៃ​ ប្រឈមមុខទៅនឹងបញ្ហាអាកាសធាតុធ្ងន់ធ្ងរ ដោយសារតែភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ ដោយប៉ះពាល់ទៅលើខេត្តជាច្រើន ក្នុងនោះរួមមាន Chiang Mai, Chiang Rai, Nan, Nakhon Phanom, Bungkan, Chanthaburi និង Trat ជាដើម៕​