គិតនៅត្រឹមសប្តាហ៍នេះ ប្រធានក្រុមហ៊ុនទំនិញប្រណីត LVMH និងត្រូវបានស្គាល់ថាជាអ្នកមានដាច់គេរបស់អឺរ៉ុប លោក Bernard Arnault បានធ្លាក់មកកាន់បាតតារាងបញ្ជីឈ្មោះមហាសេដ្ឋីមានដាច់គេលើពិភពលោក។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានរាយការណ៍ថា បច្ចុប្បន្ន ទ្រព្យសម្បត្តិរបស់លោក Arnault បានធ្លាក់ចុះមកនៅត្រឹមប្រមាណ ១៣៩,៤ពាន់លានដុល្លារ ឈរនៅចំណាត់ថ្នាក់លេខ១០ ក្នុងបញ្ជី។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង១០រូប គិតត្រឹមថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥៖
1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៣៩៨ពាន់លានដុល្លារ
2.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ២៨៩,៣ពាន់លានដុល្លារ
3.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ២៥៨,៧ពាន់លានដុល្លារ
4.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២២៨,៩ពាន់លានដុល្លារ
5.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៥៥,៨ពាន់លានដុល្លារ
6.Jensesn Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia មានទ្រព្យសម្បត្តិប្រមាណ ១៥១,២ពាន់លានដុល្លារ
7. Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៤៨,៧ពាន់លានដុល្លារ
8.Steve Ballmer អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១៤៦,៦ពាន់លានដុល្លារ
9.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤១.៧ពាន់លានដុល្លារ
10.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣៩,៤ពាន់លានដុល្លារ៕

