លោក ត្រាំ ថានឹងជួបលោក ស៊ី បើកិច្ចព្រមព្រៀងពាណិជ្ជកម្មត្រូវសម្រេចបាន ​

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីពេលថ្មីៗនេះថា សហរដ្ឋអាមេរិក កំពុងខិតជិតសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន ហើយថែមទាំងបាននិយាយទៀតថា លោកអាចនឹងជួយនិយាយផ្ទាល់ជាមួយ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅមុនដំណាច់ឆ្នាំនេះ បើសិនកិច្ចព្រមព្រៀងពាណិជ្ជកម្មត្រូវសម្រេចបាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងប្រាប់ក្នុងបទសម្ភាសជាមួយសារព័ត៌មាន CNBC លោក ត្រាំ បាននិយាយថា ៖”​ លោក ស៊ី បានស្នើសុំឲ្យមានកិច្ចប្រជុំមួយ ហើយខ្ញុំនឹងបញ្ចប់ការប្រជុំមុនដំណាច់ឆ្នាំនេះ ប្រសិនបើយើងអាចសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នានោះ”។

ទន្ទឹមនឹងនេះ​ រដ្ឋមន្ត្រីក្រសួងការបរទេស លោក Scott Bessent បាននិយាយ កាលពីសប្តាហ៍មុនថា ដោយបង្ហាញការជឿជាក់ថា សហរដ្ឋអាមេរិក កំពុងស្ថិតនៅក្នុងការធ្វើកិច្ចព្រមព្រៀងជាមួយប្រទេសចិន បន្ទាប់ពីមន្រី្តជាន់ខ្ពស់នៃប្រទេសទាំងពីរ បានជួបប្រជុំគ្នា នៅទីក្រុង Stockholm ក្នុងគោលបំណងដោយស្រាយជម្លោះពាណិជ្ជកម្ម ។

គួរបញ្ជាក់ផងដែរថា ចិន កំពុងប្រឈមមុខទៅនឹងថ្ងៃផុតកំណត់ នៅថ្ងៃទី១២ ខែសីហា ដើម្បីឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន បានឈានដល់កិច្ចព្រមព្រៀងបឋមមួយ នៅក្នុងខែឧសភា​ និងខែមិថុនា ដើម្បីផ្អាកការដំឡើងពន្ធសងសឹកគ្នា។

ជម្រាបជូនថា ប្រសិនបើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមិនអាចសម្រេចបានពេញលេញទេនោះ ប្រទេសមហាអំណាចសេដ្ឋកិច្ចរបស់ពិភពលោកទាំងពីរ អាចនឹងត្រលប់ទៅកាក់ពន្ធសងសឹកគ្នាវិញម្តងទៀត៕​