លោក ត្រាំ ពិចារណាដំឡើងពន្ធកប់ពពកលើចិន ជុំវិញការទិញប្រេងពីរុស្ស៊ី ឆាប់ៗនេះ​

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងមិនទាន់ដាក់ពន្ធគយខ្ពស់ភ្លាមៗលើប្រទេសចិន ជុំវិញការបន្តទិញប្រេងពីរុស្ស៊ីនោះទេ ប៉ុន្តែអាចនឹងពិចារណាធ្វើដូច្នេះ នៅក្នុងពេលពីរ ទៅបីសប្តាហ៍ខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងបទសម្ភាសជាមួយទូរទស្សន៍ Fox News កាលពីថ្ងៃទី១៦ ខែសីហា លោក ត្រាំ ត្រូវបានគេសួរនាំថា តើលោកកំពុងពិចារណាចាត់វិធានការណាមួយចំពោះប្រទេសចិន ជុំវិញការទិញប្រេងដ៏ច្រើនពីរុស្ស៊ីឬទេ? លោកបានឆ្លើយតបវិញថា ៖”បច្ចុប្បន្ន ខ្ញុំមិនចាំបាច់គិតអំពីវានោះទេ” ។

លោក ត្រាំ បានបញ្ជាក់បន្ថែមទៀតថា ៖”ប្រហែលអាចជាពីរ ឬបីសប្តាហ៍ទៀត ខ្ញុំនឹងត្រូវគិតអំពីវា ប៉ុន្តែឥឡូវនេះ ខ្ញុំមិនចាំបាច់ទេ។ ខ្ញុំគិតថាកិច្ចប្រជុំបានដំណើរការយ៉ាងល្អខ្លាំងណាស់” ។

កាលពីសប្តាហ៍មុន លោក ត្រាំ បានសម្រេចដាក់ពន្ធបន្ថែម ២៥% លើទំនិញឥណ្ឌា ចាប់ពីថ្ងៃទី២៧ ខែសីហា ដោយលើកឡើងពីការបន្តទិញប្រេងរបស់ប្រទេសរុស្សី។ កាលពីថ្ងៃទី៦ ខែសីហា លោកបានបញ្ជាក់ថា លោកកំពុងពិចារណាលើការដាក់ទណ្ឌកម្មបន្ថែម ដើម្បីដាក់សម្ពាធលើរុស្ស៊ីឲ្យបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។

យ៉ាងណាមិញ ជុំវិញវិធានការនេះ ការ​ដំឡើង​ពន្ធ​លើ​ប្រទេស​ចិន​សម្រាប់​ការ​ទិញ​ប្រេង​រុស្ស៊ី​គឺ​អាច​ធ្វើ​ទៅ​បាន ប៉ុន្តែ​ការ​សម្រេច​ចុង​ក្រោយ​នឹង​អាស្រ័យ​លើ​ស្ថានភាព​ជាក់ស្តែង៕​