ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីកំពូលៗលើពិភពលោក ប្រែប្រួលយ៉ាងណាខ្លះ គិតត្រឹមសប្តាហ៍នេះ?

អន្តរជាតិ

ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីកំពូលៗនៅលើពិភពលោក គិតនៅត្រឹមថ្ងៃទី៣០ ខែសីហានេះ ហាក់មានការប្រែប្រួល ដោយមហាសេដ្ឋីខ្លះបាត់បង់ចំណាត់ថ្នាក់របស់ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញយោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានរាយការណ៍ឲ្យដឹងថា តំណែងកំពូលនៅតែធ្លាក់ទៅលើស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk ដដែល ជាមួយទ្រព្យសម្បត្តិរបស់លោក កើនឡើងដល់ជាង ៤១៥ពាន់លានដុល្លារ។

ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង១០រូប គិតត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៤១៥,៦ពាន់លានដុល្លារ

2.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ២៧០,៩ពាន់លានដុល្លារ

3.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ២៥៣ពាន់លានដុល្លារ

4.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២៤០,៩ពាន់លានដុល្លារ

5.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៧៨,៣ពាន់លានដុល្លារ

6.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៦៥,៩ពាន់លានដុល្លារ

7.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៥៤,១ពាន់លានដុល្លារ

8.Steve Ballmer អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១៥៣,១ពាន់លានដុល្លារ

9.Jensesn Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia មានទ្រព្យសម្បត្តិប្រមាណ ១៥១,៤ពាន់លានដុល្លារ

10.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៥០,៤ពាន់លានដុល្លារ៕