លោក ត្រាំ ដកពាក្យសម្តីវិញ ដែលធ្លាប់ចាត់ទុករុស្ស៊ី ថាជាខ្លាក្រដាស

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ​ បាននិយាយថា លោកនឹងមិនចង់បន្តបៀបធៀបរុស្ស៊ីថាជាខ្លាក្រដាសទៀតនោះឡើយ ប៉ុន្តែលោកនៅតែជឿជាក់ថាទីក្រុងម៉ូស្គូកំពុងបន្តអូសបន្លាយជម្លោះដោយគ្មានប្រយោជន៍នៅអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន RT។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បាននិយាយកាលពីថ្ងៃទី២៥ ខែកញ្ញា អំពីជម្លោះរុស្ស៊ី-អ៊ុយក្រែន នៅពេលជួបជាមួយប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan ថា៖” ខ្ញុំនឹងមិននិយាយថានរណាម្នាក់ជាខ្លាក្រដាសទៀតទេ ប៉ុន្តែរុស្ស៊ី បានចំណាយប្រាក់រាប់ពាន់លានដុល្លារលើគ្រប់បែក កាំជ្រួច គ្រាប់រំសេវ ហើយមនុស្សជាច្រើនបានស្លាប់”។

យ៉ាងណាមិញ ជុំវិញការលើកឡើងចុងក្រោយនេះ​បានកើតឡើង បន្ទាប់ពីមានការបង្ហោះសារមួយនៅលើបណ្តាញសង្គម Truth Social កាលពីពីរថ្ងៃមុន ដោយប្រធានាធិបតីអាមេរិករូបនេះ​ បានសរសេរថា រុស្ស៊ីលែងជាមហាអំណាចនុយក្លេអ៊ែរដ៏ខ្លាំងក្លាទៀតហើយ ប៉ុន្តែបានក្លាយជា “ខ្លាក្រដាស” និង “ប្រយុទ្ធដោយគ្មានគោលដៅ” អស់រយៈពេលជាង ៣ឆ្នាំនៅក្នុងអ៊ុយក្រែន។

មិនតែប៉ុណ្ណោះ​លោក ត្រាំ ក៏បានផ្លាស់ប្តូរជំហររបស់លោកចំពោះសង្រ្គាមនៅអ៊ុយក្រែនវិញ ដោយនិយាយថាទីក្រុងគៀវអាចដណ្តើមយកទឹកដីទាំងអស់របស់ខ្លួនមកវិញ ហើយសង្តក់ធ្ងន់ទៀតថាទីក្រុងម៉ូស្គូ កំពុងប្រឈមមុខនឹងការលំបាកផ្នែកសេដ្ឋកិច្ចដ៏ធំ៕