ក្រុមហ៊ុន VinFast បានក្លាយជាម៉ាកយីហោរថយន្តដំបូងគេនៅក្នុងប្រទេសវៀតណាម ដែលអាចលក់រថយន្តសរុបានដល់ចំនួន ១០០ ០០០ គ្រឿង នៅក្នុងរយៈពេលត្រឹមតែបីត្រីមាសដំបូង សម្រាប់ឆ្នាំតែមួយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express ។

ជុំវិញកំណត់ត្រានេះ បានកើតឡើងក្នុងរយៈពេល ១១ខែជាប់ៗគ្នា ក្នុងនាមជាក្រុមហ៊ុនផលិតរថយន្តដែលលក់ដាច់បំផុតរបស់ប្រទេសវៀតណាម និងជាក្រុមហ៊ុននាំមុខគេដែលគ្មានអ្នកណាអាចប្រកួតប្រជែងបាន នៅក្នុងទីផ្សារថយន្តក្នុងស្រុក។
គួរឲ្យដឹងថា នៅក្នុងខែកញ្ញតែមួយ ក្រុមហ៊ុន VinFast បានចែកចាយរថយន្តអគ្គិសនីគ្រប់ប្រភេទរបស់ខ្លួន ក្នុងចំនួន ១៣ ៩១៤ គ្រឿង ដែលនាំឲ្យចំនួនលក់សរុបកើនឡើងសម្រាប់រថយន្តសម្រាប់រយៈបេល ៩ខែដំបូងឆ្នាំនេះ ដល់ ១០៣ ៣៨៨ គ្រឿង ដែលជាចំនួនដ៏ខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តនៃឧស្សាហកម្មរថយន្តរបស់ប្រទេសវៀតណាម ។
ជម្រាបជូនថា ក្នុងចំណោមចំនួនលក់សរុប ម៉ូដែល VF 3 ជាប់ចំណាត់ថ្នាក់លេខ១ ដែលមានចំនួន ៣១ ៣៨៦ គ្រឿងដែលត្រូវបានលក់ក្នុងអំឡុងពេលនោះ បន្ទាប់មកម៉ូដែល VF 5 និង VF 6 ដែលមានចំនួនលក់ ៣០ ៩៥៦ និង ១៤ ៤២៥ គ្រឿងរៀងគ្នា៕

