ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីមានដាច់គេលើពីភពលោក Elon Musk ឥឡូវនេះ បានកើនឡើងលើសទ្រព្យសម្បត្តិរបស់មេធំក្រុមហ៊ុន Oracle លោក Larry Ellison រហូតដល់ទៅប្រមាណជាង ១៣៦ពាន់លានដុល្លារ។

យោងតាម Forbes បានបង្ហាញឲ្យដឹងថា បច្ចុប្បន្នទ្រព្យសម្បត្តិរបស់លោក Musk មានចំនួនសរុប ៤៨៧,៧ពាន់លានដុល្លារ តាមពីក្រោយដោយលោក Ellison មានទ្រព្យសរុបប្រមាណជាង ៣៥១ពាន់លានដុល្លារ។
1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៤៨៧,៧ពាន់លានដុល្លារ
2.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ៣៥២១,៤ពាន់លានដុល្លារ
3.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ២៤៥,៦ពាន់លានដុល្លារ
4.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២២៦,៩ពាន់លានដុល្លារ
5.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២១០,២ពាន់លានដុល្លារ
6.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៩៥ពាន់លានដុល្លារ
7.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៨២,៧ពាន់លានដុល្លារ
8.Jensesn Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia មានទ្រព្យសម្បត្តិប្រមាណ ១៥៩,១ពាន់លានដុល្លារ
9.Steve Ballmer អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១៥៤,៩ពាន់លានដុល្លារ
10.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៧ពាន់លានដុល្លារ៕

