យោងតាមនិយតករយានយន្តរបស់សហរដ្ឋអាមេរិក បានបង្ហាញឲ្យដឹងនៅថ្ងៃទី២២ ខែតុលាថា ក្រុមហ៊ុន Ford កំពុងប្រមូលរថយន្តចំនួន ១ ៤៤៨ ៦៥៥ គ្រឿង នៅក្នុងសហរដ្ឋអាមេរិក ដោយសារតែបញ្ហាកាម៉េរាមើលក្រោយ ដែលអាចបណ្តាលឲ្យមានភាពរូបភាពមិនច្បាស់ ឬមិនបង្ហាញរូបភាពតែម្តង នៅពេលរថយន្តថយក្រោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ទន្ទឹមនឹងនេះ រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិរបស់សហរដ្ឋអាមេរិក NHTSA បានបន្ថែមឲ្យដឹងទៀតថា ការប្រមូលមកវិញលើលនេះ គ្របដណ្តប់លើម៉ូដែល Ford ដូចជា Explorer, Escape, Mustang, Lincoln, Flex និង Fiesta ជាដើម។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ NHTSA បាននិយាយថា តំណាងចែកចាយរថយន្ត Ford របស់ទាំងអស់នៅសហរដ្ឋអាមេរិក នឹងធ្វើការត្រួតពិនិត្យ និងដំឡើងការកាមេរ៉ាមើលក្រោយថ្មី តាមការចាំបាច់ ដោយមិនគិតថ្លៃដល់ម្ចាស់យានយន្តដែលមានបញ្ហាខាងលើ៕

