នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Dell Technologies លោក Michael Dell បានលេចវត្តមាននៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីមានដាច់គេទាំង១០ នៅលើពិភពលោក ជាលើកដំបូង។

យោងតាម Forbes បានបង្ហាញឲ្យដឹងថា បច្ចុប្បន្នទ្រព្យសម្បត្តិរបស់លោក Michael បានកើនឡើងដល់ចំនួន ១៥០,៥ពាន់លានដុល្លារ ពោលគឺបានទម្លាក់បិតាវិនិយោគ Warren Buffett ទៅកាន់ចំណាត់ថ្នាក់ទី១១ ដែលមានចំនួនទ្រព្យសរុបជាង ១៤៧ពាន់លានដុល្លារ។
ខាងក្រោមនេះជាបញ្ជីឈ្មោះមហាសេដ្ឋីមានដាច់គេបំផុតលើលោកទាំង១០ គិតនៅត្រឹមថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥៖
1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៤៨៤,៥ពាន់លានដុល្លារ
2.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ៣៤២,៥ពាន់លានដុល្លារ
3.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ២៥២,៩ពាន់លានដុល្លារ
4.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២៣៦,៦ពាន់លានដុល្លារ
5.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២១៥,៤ពាន់លានដុល្លារ
6.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៩៩,៨ពាន់លានដុល្លារ
7.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៨៣,៧ពាន់លានដុល្លារ
8.Jensesn Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia មានទ្រព្យសម្បត្តិប្រមាណ ១៦១,៧ពាន់លានដុល្លារ
9.Steve Ballmer អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១៥៧,៤ពាន់លានដុល្លារ
10.Michael Dell នាយកប្រតិបត្តិក្រុមហ៊ុន Dell Technologies មានទ្រព្យសម្បត្តិសរុបប្រមាណ ១៥០,៥ពាន់លានដុល្លារ៕

