គិតនៅត្រឹមថ្ងៃសៅរ៍សប្តាហ៍នេះ ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីមានដាច់គរបស់ពិភពលោក Elon Musk កាន់តែកៀកកើនឡើងដល់ ៥០០ពាន់លានដុល្លារ សារជាថ្មីម្តងទៀតហើយ ជាមួយទ្រព្យបច្ចុប្បន្ន មានចំនួនសរុបជាង ៤៩៧ពាន់លានដុល្លារ។

យ៉ាងណាមិញ បើតាម Forbes ខាងក្រោមនេះជាបញ្ជីឈ្មោះមហាសេដ្ឋីមានដាច់គេបំផុតលើលោកទាំង១០ គិតនៅត្រឹមថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥៖
1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៤៩៧,៤ពាន់លានដុល្លារ
2.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ៣២០ពាន់លានដុល្លារ
3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២៥៤,៣ពាន់លានដុល្លារ
4.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២៣២ពាន់លានដុល្លារ
5.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ២២២,៤ពាន់លានដុល្លារ
6.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២១៥,២ពាន់លានដុល្លារ
7.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៨២,៦ពាន់លានដុល្លារ
8.Jensesn Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia មានទ្រព្យសម្បត្តិប្រមាណ ១៧៥,៧ពាន់លានដុល្លារ
9.Steve Ballmer អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១៥៥,៩ពាន់លានដុល្លារ
10.Michael Dell នាយកប្រតិបត្តិក្រុមហ៊ុន Dell Technologies មានទ្រព្យសម្បត្តិសរុបប្រមាណ ១៥៤,៥ពាន់លានដុល្លារ៕

