ស្ងាត់ៗ មេធំ Facebook ខ្ទាតចេញពីចំណាត់ថ្នាក់ Top5 បញ្ជីអ្នកមានដាច់គេលើលោក

អន្តរជាតិ

គិតនៅត្រឹមថ្ងៃសៅរ៍សប្តាហ៍នេះ ស្ថាបនិកក្រុមហ៊ុន Facebook លោក Mark Zuckerberg ធ្លាក់ទៅកាន់ចំណាត់ថ្នាក់លេខ៦ នៅក្នុងបញ្ជីមហាសេដ្ឋីមានដាច់គេលើលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម Forbes បានរាយការណ៍ថា បច្ចុប្បន្នទ្រព្យសម្បត្តិសរុបរបស់លោក Mark បានធ្លាក់ចុះមកនៅត្រឹមប្រមាណជាង ២១៣ពាន់លានដុល្លារ តាមពីក្រោយសហស្ថាបនិកក្រុមហ៊ុន Google លោក Sergey Brin ជាប់ចំណាត់ថ្នាក់លេខ៥ ជាមួយទ្រព្យសរុប ២១៣,៦ពាន់លានដុល្លារ។

ខាងក្រោមនេះជាបញ្ជីឈ្មោះមហាសេដ្ឋីមានដាច់គេបំផុតលើលោកទាំង១០ គិតនៅត្រឹមថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៤៨២,២ពាន់លានដុល្លារ

2.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ២៩៣,៥ពាន់លានដុល្លារ

3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២៥៤,៥ពាន់លានដុល្លារ

4.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២៣០,៣ពាន់លានដុល្លារ

5.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២១៣,៦ពាន់លានដុល្លារ

6.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ២១៣,៣ពាន់លានដុល្លារ

7.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៧៩,៦ពាន់លានដុល្លារ

8.Jensesn Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia មានទ្រព្យសម្បត្តិប្រមាណ ១៧៥,៧ពាន់លានដុល្លារ

9.Steve Ballmer អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១៦៣,៤ពាន់លានដុល្លារ

10.Warren Buffett នាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៩ពាន់លានដុល្លារ៕