SoftBank ប្រកាសដកខ្លួនចេញពី Nvidia ក្រោយលក់ចេញភាគហ៊ុនទាំងស្រុង

អន្តរជាតិ

ក្រុមហ៊ុនទូរគមនាគមន៍ខ្នាតយក្សរបស់ជប៉ុន SoftBank ថ្មីៗនេះបានប្រកាសកដខ្លួនចេញពីក្រុមហ៊ុនផលិតបន្ទះអាមេរិក Nividia ចំពេលកំពុងមានការកើនឡើងយ៉ាងខ្លាំងនៅក្នុងវិស័យបច្ចេកវិទ្យា AI។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសរបស់ខ្លួន SoftBank បាននិយាយកាលពីថ្ងៃទី១១ ខែវិច្ឆិកាថា ខ្លួនបានសម្រេចចិត្តលក់ភាគហ៊ុនទាំងអស់ ចំនួន ៣២,១ លានហ៊ុន នៅក្នុងក្រុមហ៊ុន Nvidia ក្នុងខែតុលា។ ហើយចំពោះការលក់នេះផងដែរ គឺដើម្បីរៃអង្គាសដើមទុនបន្ថែមទៀត សម្រាប់យុទ្ធសាស្រ្តបញ្ញាសិប្បនិម្មិត AI ទ្រង់ទ្រាយធំរបស់លោក Masayoshi Son ដែលជានាយកប្រតិបត្តិរបស់ SoftBank។

គួរឲ្យដឹងថា បច្ចុប្បន្ន SoftBank ត្រូវបានទឹកប្រាក់យ៉ាងច្រើន សម្រាប់គំនិតផ្តួចផ្តើមមួយចំនួន រួមទាំងគម្រោង Stargate តម្លៃ ៥០០ពាន់លានដុល្លារ ដើម្បីពង្រឹកសមត្ថភាពមជ្ឈមណ្ឌលផ្ទុកទិន្នន័យរបស់ខ្លួន នៅសហរដ្ឋអាមេរិក រួមទាំងការការប្តេជ្ញាចិត្តវិនិយោគ ៤០ពាន់លានដុល្លារផ្សេងទៀត នៅក្នង OpenAI ដែលជាក្រុមហ៊ុនមេរបស់ ChatGPT ផងដែរ។

ជម្រាបជូនផងដែរថា ដោយបន្ថែមពីលើការលក់ភាគហ៊ុន Nvidia របស់ខ្លួន SoftBank ក៏បានលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុន T-Mobile ដែលមានតម្លៃប្រហែល ៩,២ពាន់លានដុល្លារផងដែរ ដែលផ្តល់ឱ្យលោក Son នូវប្រាក់បន្ថែមដើម្បីពង្រឹងឥទ្ធិពលរបស់ខ្លន នៅក្នុងវិស័យ AI ដែលកំពុងត្រូវការដើមទុនយ៉ាងខ្លាំង៕​