អតិផរណារបស់ប្រទេសចិន ហក់ឡើងដល់កម្រិតខ្ពស់បំផុតមួយ នៅក្នុងខែវិច្ឆិកា

អន្តរជាតិ

យោងតាមតួលេខផ្លូវការមួយដែលចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ដោយការិយាល័យស្ថិតិជាតិ (NBS) បង្ហាញថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) របស់ប្រទេសចិន ដែលជារង្វាស់ដ៏សំខាន់នៃអតិផរណា បានកើនឡើង ០,៧% នៅក្នុងខែវិច្ឆិកា បើប្រៀបធៀបទៅនឹងខែដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Macao News។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការកើនឡើងនេះ បានបង្ហាញពីការបង្កើនល្បឿននៃការកើនឡើងដ៏ឆាប់រហ័ស បើធៀបទៅនឹងការកើនឡើង ០,២% ដែលត្រូវបានកត់ត្រានៅក្នុងខែតុលា និងអត្រាកំណើនលឿនបំផុត ដែលធ្លាប់ត្រូវបានកត់ត្រាទុក គិតចាប់តាំងពីខែមីនា ឆ្នាំ២០២៤។

មិនតែប៉ុណ្ណោះ​ NBS បានកត់សម្គាល់ទៀតផងដែរថា ការកើនឡើងនេះគឺខ្លាំងជាងឆ្នាំមុន ភាគច្រើនគឺដោយសារតែការកើនឡើងនៃតម្លៃម្ហូបអាហារ ដែលបានបញ្រ្ចាសនិន្នាការនៃការធ្លាក់ចុះដែលត្រូវបានសង្កេតឃើញ នៅក្នុងខែមុនៗ។

ទន្ទឹងនឹងនេះ ផ្ទុយពីការកើនឡើងនៃអតិផរណាអ្នកប្រើប្រាស់ សន្ទស្សន៍តម្លៃអ្នកផលិត (PPI) ដែលជារង្វាស់នៃអតិផរណានៅកម្រិតទំនិញ តាមប្រភេទឧស្សាហកម្ម និងផលិតផល បានមើលឃើញការធ្លាក់ចុះជាបន្តបន្ទាប់។ PPI បានធ្លាក់ចុះ ២,២% នៅក្នុងខែវិច្ឆិកា៕​