យោងតាមរបាយការណ៍របស់ធនាគារស្វីស UBS បានបង្ហាញឲ្យដឹងថា បច្ចុប្បន្ននេះ ចំនួនមហាសេដ្ឋីនៅលើពិភពលោក បានកើនឡើងដល់កម្រិតដ៏ខ្ពស់បំផុតមិនធ្លាប់មាន ពោលរហូតដល់ ២ ៩១៩ នាក់។

ប្រភពដដែល បានបង្ហាញឲ្យដឹងទៀតថា ចំនួនមហាសេដ្ឋីបានកើនឡើង ២៨៧ នាក់បន្ថែមទៀត នៅឆ្នាំ២០២៥ នេះ ពោលគឺស្មើទៅនឹង ៨,៨% បើធៀបទៅនឹងឆ្នាំ២០២៤។
ទន្ទឹមនឹងនេះ ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីទាំងនោះ ក៏បានកើនឡើង ១៨% ផងដែរ ដល់ចំនួនសរុបប្រហែល ១៥,៨ទ្រីលានដុល្លារ។
គួរឲ្យដឹងផងដែរថា បើតាម UBS បានរាយការណ៍ទៀតថា ប្រហែល ៧០% នៃមហាសេដ្ឋីថ្មីៗ គឺកើតឡើងដោយសារការចាប់ផ្តើមរកស៊ីពីបាតដៃទទេ ហើយសម្រាប់មហាសេដ្ឋីនៅសេសសល់ផ្សេងទៀត ទទួលបានពីការស្នងមរតក។
ជម្រាបជូនថា បច្ចុប្បន្នសហរដ្ឋអាមេរិកមាន មហាសេដ្ឋីសរុបចំនួន ៩២៤ នាក់ ដែលមានចំនួនជិតមួយភាគបីនៃចំនួនមហាសេដ្ឋីសរុបរបស់ពិភពលោក។ នៅឆ្នាំនេះ នៅក្នុងប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកមួយនេះ បានបន្ថែមមហាសេដ្ឋីចាប់ផ្តើមរកស៊ីដោយខ្លួនឯង ចំនួន ៨៧ នាក់ បន្ថែមទៀត៕

