យោធាថៃ ចេញមុខសូមទោសចំពោះផលប៉ះពាល់លើប្រទេសឡាវ ក្រោយរឹតបន្តឹងលើការនាំចេញប្រេង

អន្តរជាតិ

ក្រសួងការពារជាតិរបស់ប្រទេសថៃ បានចេញសារសូមអភ័យទោសចំពោះប្រទេសឡាវ បន្ទាប់ពីមានការផ្អាកជាបណ្តោះអាសន្នចំពោះការនាំចេញប្រេងឥទ្ធនៈ និងការនាំចេញសម្ភារៈទាក់ទងទៅនឹងយោធា នៅច្រកព្រំដែនចុងមេក ដែលជាវិធានការមួយពាក់ព័ន្ធទៅនឹងការព្រួយបារម្ភអំពីសន្តិសុខតែខ្លាំងឡើង តាមបណ្តោយព្រំដែនថៃ-កម្ពុជា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Laotian Times។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការការប្រកាសនេះ ត្រូវបានធ្វើឡើង នៅពេលដែលអាជ្ញាធររបស់ប្រទេសថៃ កាលពីថ្ងៃទី១៥ ខែធ្នូ បានធ្វើការរឹតបន្តឹងយ៉ាងខ្លាំង ក្រោយមើលឃើញពីបរិមាណខ្ពស់ខុសពីធម្មតានៃការដឹកជញ្ជូនប្រេងឥន្ធនៈឆ្លងកាត់តាមព្រំដែនអន្តរជាតិចុងមេក ក្នុងស្រុកសិរិន្ទថន ខេត្តឧប៉ុនរ៉ាចាថានី។

ទន្ទឹមនឹងនេះ​ មជ្ឈមណ្ឌលប្រតិបត្តិការតំបន់កងទ័ពទីពីរ បានរាយការណ៍ថា ការត្រួតពិនិត្យបានរកឃើញកម្រិតនាំចេញមិនប្រក្រតីបើប្រៀបធៀបទៅនឹងរយៈពេលមុនៗ ដោយការដឹកជញ្ជូនមួយចំនួនត្រូវបានគេរាយការណ៍ថាបានឆ្លងកាត់ប្រទេសឡាវ មុនពេលបញ្ជូនបន្តទៅប្រទេសកម្ពុជា។

យ៉ាងណាមិញ ដោយថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមមួយស្តីពីស្ថានភាពព្រំដែនថៃ-កម្ពុជា អ្នកនាំពាក្យក្រសួងការពារជាតិ លោកឧត្តមនាវីឯក ស៊ូរ៉ាសាន់ គង់ស៊ីរី បាននិយាយថា អាជ្ញាធរថៃយល់ពីផលប៉ះពាល់នៃការរឹតបន្តឹងលើប្រទេសឡាវ ប៉ុន្តែបានសង្កត់ធ្ងន់ថា វិធានការទាំងនេះមិនមែនសំដៅលើពាណិជ្ជកម្មឡាវនោះទេ។

លោកបានសង្កត់ធ្ងន់ទៀតថា ប្រទេសថៃនៅតែបន្តគោរពអធិបតេយ្យភាព និងទំនាក់ទំនងទ្វេភាគីរបស់ប្រទេសឡាវ ដោយពណ៌នាអំពីការរឹតបន្តឹងទាំងនេះថាជាជំហានសន្តិសុខចាំបាច់ក្រោមកាលៈទេសៈបច្ចុប្បន្ន។

មន្ត្រីថៃដដែលនេះ ក៏បាននិយាយបានបន្ថែមថា ការគ្រប់គ្រងនេះមានគោលបំណងតែមួយគត់ដើម្បីទប់ស្កាត់ការប្រើប្រាស់ទំនិញរសើបខុស ក្នុងអំឡុងពេលមានភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង៕​