អតីតសមាជិកសភាជាន់ខ្ពស់របស់ប្រទេសឥណ្ឌា លោក Vijayasai Reddy V បានបង្ហាញការរិះគន់ចំពោះទង្វើឈ្លានពានរបស់ប្រទេសថៃ ដោយការបំផ្លាញបដិមារបស់សាសនាហិណ្ឌូ នៅលើទឹកដីកម្ពុជា។

តាមរយៈការបង្ហោះសារមួយនៅលើបណ្តាញសង្គម X លោក Vijayasai បានលើកឡើងថា ការផ្លាញបំផ្លាញរូបសំណាកអទិទេពនៃសាសនាហិណ្ឌូក្រោមលេសនៃជម្លោះព្រំដែន គឺជារឿងមិនអាចទទួលយកបាននោះឡើយ។
លោកបន្ថែមទៀតថា ទាំងប្រទេសថៃ និងកម្ពុជាសុទ្ធតែជាប្រទេសកាន់ព្រះពុទ្ធសាសនា ប៉ុន្តែប្រវត្តិសាស្ត្របានកត់ត្រាការធ្វើទុក្ខបុកម្នេញម្តងហើយម្តងទៀតលើប្រាសាទហិណ្ឌូ និងការប៉ុនប៉ងលុបបំបាត់។ ហើយគ្មានសាសនាណាមួយ ដែលបង្ហាញពីសន្តិភាពរបស់ខ្លួន ដោយការបំផ្លាញជំនឿងរបស់សាសនាដទៃទៀតនោះឡើយ។
ជម្រាបជូនផងដែរថា ជុំវិញការលើករបស់លោក Vijayasai បានកើតឡើង បន្ទាប់ពីវីដេអូមួយត្រូវបានចេញផ្សាយពីសារព័ត៌មានថៃ បានបង្ហាញពីសកម្មភាពរបស់យោធាថៃ ផ្តួលរំលំបដិមាហិណ្ឌូ ដែលកើតចេញពីការឈា្លនពានលើទឹកដីកម្ពុជា៕

