មហាសេដ្ឋីបាល់ទាត់ Ronaldo ទិញវីឡាប្រណីតពីរខ្នងនៅលើកោះឯកជនមួយ តម្លៃជាង ៩លានដុល្លារ

អន្តរជាតិ

តារាបាល់ទាត់កំពូល Cristiano Ronaldo ដែលថ្មីៗនេះឡើងងារជាមហាសេដ្ឋី បានទិញយកវីឡាដ៏ប្រណីតចំនួនពីរ នៅនៅក្នុងកោះឯកជនល្បីល្បាញបំផុតមួយ ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វីឡាដ៏ប្រណីតទាំងពីរខ្នងនេះ មានទីតាំងស្ថិតនៅក្នុងរមណីយដ្ឋាន Ritz-Carlton Reserve ដែលជារមណីយដ្ឋានឯកជនផ្តាច់មុខ និងផ្តោតលើនិរន្តរភាពរស់នៅ លើកោះ Ummahat របស់ប្រទេសអារ៉ាប៊ីអាអូឌីត។

យោងតាមរបាយការណ៍ពី The Sun បានបង្ហាញឲ្យដឹងថា កោះឯកជននេះ អាចចូលទៅដល់បាន លុះត្រាតែធ្វើដោយដំណើរដោយទូក ឬយន្តហោះលើទឹកប៉ុណ្ណោះ។ ហើយអចលនទ្រព្យនីមួយៗ នៅលើកោះនោះ ត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃប្រហែល ៣,៥លានផោន (៤,៧លានដុល្លារ)។

ជម្រាបជូនផងដែរថា ស្ថិតនៅក្នុងវ័យ ៤០ឆ្នាំ Ronaldo ត្រូវបានគេប៉ាន់ប្រមាណថាមានទ្រព្យសម្បត្តិសរុបប្រហែល ១,៤ពាន់លានដុល្លារ ហើយត្រូវបានសារព័ត៌មាន Bloomberg ចាត់ចំណាត់ថ្នាក់លេខាមហាសេដ្ឋីបាល់ទាត់ដំបូងលើពិភពលោក កាលពីខែតុលា ផងដែរ៕​